តម្រងនោម គឺជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយ ហើយមុខងាររបស់វាច្រើនតែមានការរំខាន ប៉ុន្តែយើងបែរជាមិនសម្គាល់ដឹងអំពីរោគសញ្ញារបស់វាទៅវិញ។ បើសិនជាអ្នកចង់ឱ្យមានសុខភាពល្អ និងអាយុវែងដោយគ្មានការខូចតម្រងនោមទេនោះ យកល្អគួរតែចំណាយពេលវេលាដើម្បីថែរក្សាមុខងាររបស់វាទៅ។
យើងទាំងអស់គ្នាសុទ្ធតែត្រូវការប្រុងប្រយ័ត្នកាន់តែច្រើនអំពីអ្វី ដែលយើងបានញ៉ាំ និងផឹកចាប់ពីពេលនេះតទៅ ប៉ុន្តែយើងក៏អាចជួសជុលការខូចខាតដែលយើងធ្លាប់មានពីមុនមកជាមួយនឹង ភេសជ្ជៈដែលផ្តល់សុខភាពល្អ។ អ្វីដែលអ្នកត្រូវការនោះមានដូចជា៖
• ក្រូចឆ្មាមួយផ្លែ
• ផ្លែគីវីមួយផ្លែ
• សណ្តែកដី ៤គ្រាប់
• ផ្លែចេកមួយផ្លែ
• ជីវ៉ាន់ស៊ុយស្រស់មួយដុំតូច
• ទឹកមួយកែវ
ចូរយកគ្រឿងផ្សំទាំងអស់នេះកិនចូលគ្នា។ អ្នកក៏អាចបន្ថែមទឹកទៀតដែរដើម្បីឱ្យវាចូលគ្នាល្អ។ ក្រោយពីកិនរួច ចូរញ៉ាំវាភ្លាមៗ ដើម្បីថែរក្សាសុខភាពតម្រងនោមកាន់តែល្អ។
ចូរញ៉ាំទឹកក្រឡុកមួយនេះយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍បើសិនជា មិនអាចញ៉ាំរាល់ថ្ងៃបាន ប៉ុន្តែត្រូវតែធ្វើយ៉ាងណាកុំឱ្យមិនឃ្លានអាហារឱ្យសោះ។ បើសិនជាអ្នកចង់ច្រោះជាតិពុលពីក្នុងតម្រងនោម និងលាងសម្អាតជាតិពុលពីក្នុងរាងកាយនោះ នេះគឺជាភេសជ្ជៈដែលត្រឹមត្រូវសម្រាប់អ្នកហើយ។ ក្រៅពីនេះ វាក៏អាចជួយបង្ការរាល់ជំងឺ និងការឆ្លងជំងឺទៅលើតម្រងនោមអ្នកបានដែរ។ វាគឺជាវិធីសាស្ត្រដែលល្អ និងងាយស្រួលរៀបចំខ្លាំងណាស់៕
ប្រភព៖ health