បច្ចុប្បន្ននេះ ក្លឹប Chelsea បានធ្លាក់ដល់ចំណាត់ថ្នាក់ទី 16 នៅ Premier League បន្ទាប់ពីប្រកួតចាញ់ដល់ទៅ 9 ប្រកួតក្នុងចំណោម 16 ប្រកួតរបស់ខ្លួន។ អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea កីឡាករ Wayne Bridge បានព្រមានថា “ប្រសិនបើក្លឹប Chelsea ហ៊ានបណ្តេញគ្រូបង្វឹក Jose Mourinho ចេញនោះ ពួកគេប្រាកដជាស្តាយក្រោយជាក់ជាមិនខាន។”
វាពិតជាធម្មតានោះទេ ដែលក្លឹប Chelsea ធ្លាប់ជាអតីតជើងឯកនៅ Premier League បំរុងនឹងធ្លាក់ទៅដល់តំបន់កាត់ចោល ខណៈពេលដែលក្លឹប Leicester City ពេលនេះកំពុងតែឈរនៅចំណាត់ថ្នាក់នាំមុខគេនៅ Premier League ។ ថ្មីៗនេះបន្ទាប់ពីប្រកួតចាញ់ 2-1 កាលពីយប់ថ្ងៃច័ន្ទ គ្រូបង្វឹក Jose Mourinho ទើបតែក្តៅស្លឹកត្រចៀកនឹងស្រែកថា កីឡាកររបស់ក្លឹប Chelsea ចាប់ផ្តើមក្បត់គាត់ហើយ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី Bridge ដែលជាកីឡាករធ្លាប់បានលេងនៅ Stamford Bridge នឹងក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះជឿជាក់ថា Mourinho គឺជាគ្រូបង្វឹកល្អបំផុតដែលអាចកែប្រែអនាគតរបស់ក្លឹប Chelsea បាន។ លោក Mourinho ជាគ្រូបង្វឹកម្នាក់ដ៏អស្ចារ្យបំផុត។ ពួកគេប្រាកដជាស្តាយក្រោយ ប្រសិនបើពួកគេបណ្តេញគាត់ចេញ។ គាត់គួរតែផ្តល់ឱកាសឱ្យបានគ្រប់គ្រងក្លឹបនេះរហូតដល់ចប់រដូវកាលនេះ។
លោក Mourinho ធ្លាប់ដឹកនាំក្លឹបជាច្រើននឹងបានឈ្នះពានរង្វាន់ផងដែរ ហើយប្រសិនបើគាត់ទៅក្លឹបផ្សេងនោះ គាត់នឹងឈ្នះពានរង្វាន់ជាច្រើនសម្រាប់ក្លឹបនោះ។ ខ្ញុំគិតថា ក្លឹបជាច្រើនត្រូវការគាត់។ លោក Mourinho បានលើកឡើងថា ក្តីសង្ឃឹមដែលថាក្លឹប Chelsea លេងនៅ Top-4 គឺចប់ហើយ អ្វីដែលពួកគេអាចធ្វើបានគឺត្រឹមតែប្រឹងប្រែងប្រកួតនៅ Champions League តែប៉ុណ្ណោះ៕
ប្រភព៖ mirror , sportkh