នរណាៗក៏មិនចង់ចាស់ដែរ ហើយតែងតែធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីកុំឱ្យគេមើលមកឃើញថាខ្លួនចាស់ ជាពិសេសគឺឧស្សាហ៍លាបសក់ឱ្យនៅខ្មៅជារឿយៗ។ ក៏ប៉ុន្តែថ្នាំលាបសក់គឺជាសារធាតុគីមីដែលមានជាតិពុល វាបំផ្លាញសុខភាពសក់ ហើយប៉ះពាល់ដល់ស្បែកក្បាលថែមទៀត។
នៅក្នុងឆ្នាំ២០១៣ ពួកអ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញថា សារធាតុគីមីដែលមាននៅក្នុងថ្នាំលាបសក់អាចនៅជាប់នឹងស្បែកក្បាលនិង សក់បានយូររាប់ខែរាប់ឆ្នាំ បង្កលក្ខណៈឱ្យមានអន្តរកម្មជាមួយនឹងផ្សែងបារី និងខ្យល់កក្វក់ បង្កើតបានទីជា N-nitrosamines ដែលពុល ហើយធ្វើឱ្យកើតមហារីកបាន។ មានករណីអាលែកហ្ស៊ីជាច្រើនដែលកើតចេញពីថ្នាំលាបសក់នេះ។
តាមពិតទៅ សក់សគ្មានអ្វីអាក្រក់ទេ។ ក៏ប៉ុន្តែបើសិនជាអ្នកចង់លាក់កំបាំងវា សូមសាកល្បងប្រើកាហ្វេម្តងមើល!
ការប្រើកាហ្វេអាចធ្វើជួយលាក់សក់សបាន ហើយក៏មិនបង្កគ្រោះថ្នាក់អ្វីដល់សក់និងស្បែកក្បាលដែរ។ គ្រាន់តែថា បើសិនជាសក់របស់អ្នកស្កូវព្រោងមើលទៅឃើញសស្គុះទៅហើយនោះ កាហ្វេប្រហែលជាមិនអាចជួយបានទេ។ ក៏ប៉ុន្តែបើសក់របស់អ្នកនៅត្រឹមជាអ្វីដែលគេហៅថារបាយអាចម័ខ្លាទេ កាហ្វេអាចធ្វើឱ្យវាទៅជាមានពណ៌ត្នោត ដែលមើលទៅមិនឃើញសទេ។ ម្យ៉ាងទៀត កាហ្វេក៏អាចជួយការពារជាតិ kératine របស់សក់ ជួយឱ្យសក់ដុំលូតលាស់ល្អ មិនងាយជ្រុះ ទៀតផង។
របៀបធ្វើ៖
- លាយកាហ្វេឱ្យបានពី៣០០ទី៤០០មល (យកកាហ្វេសរីរាង្គ កុំយកកាហ្វេដែលមានជាតិគីមី)
- កក់សក់នឹងសាប៊ូកក់សក់ដូចធម្មតា រួចលាងសម្អាតចេញ
- យកកាហ្វេមកលាបពីលើសក់សើម យកម្រាមដៃញីជារង្វង់ៗ ទាល់តែអស់កាហ្វេ
- រុំក្បាលនឹងកន្សែង ទុក២០ទៅ៣០នាទី
- រួចលាងសម្អាតនឹងទឹកធម្មតា។
ធ្វើបែបនេះឱ្យបានចំនួនពីរដងក្នុង១សប្តាហ៍ នោះសក់នឹងមើលទៅមិនឃើញសទៀតទេ៕
ប្រភព៖ health