តើអ្នកមានដឹងទេថា ឱសថដ៏ខ្លាំងក្លាភាគច្រើននៅលើផែនដីនេះគឺជាគ្រឿងផ្សំអាហារ និងអាហារដែលអាចរកបានក្នុងផ្ទះបាយអ្នកដែរទេ? ប៉ុន្តែមនុស្សយើងភាគច្រើនប្រើប្រាស់វាជារៀងរាល់ថ្ងៃដើម្បីចម្អិន អាហារ ប៉ុន្តែមិនបានដឹងថានេះជាហេតុផលដែលនាំឱ្យពួកគេមិនងាយមានជំងឺឡើយ។ ខាងក្រោមនេះគឺជាអាហារ ៤ប្រភេទដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារ។
ផ្លែប៉ោម
អ្នកទំនងជាអាចនិយាយបានថា មួយថ្ងៃញ៉ាំផ្លែប៉ោមមួយផ្លែមិនបាច់មានគ្រូពេទ្យព្យាបាលជំងឺ។ រឿងនេះពិតជាអាចនិយាយអញ្ជឹងមែន ព្រោះវាអាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកចុងពោះវៀនធំ។
ប្រយោជន៍ដែលអាចបានពីការញ៉ាំផ្លែប៉ោមមានដូចជា៖
• ទប់ស្កាត់អាឡែហ្ស៊ី
• ទប់ស្កាត់រាករូស
• ទប់ស្កាត់ជ្រុះសក់
• មិនងាយស៊ាំនឹងអាំងស៊ុយលីន
• ទប់ស្កាត់មហារីកថ្លើម។
ខ្ទឹមស
ខ្ទឹមសមានសមត្ថភាពព្យាបាលជំងឺច្រើនណាស់ ដែលរឿងនេះត្រូវបានបញ្ជាក់តាមរយៈការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ អត្ថប្រយោជន៍ចំពោះសុខភាពរបស់ខ្ទឹមមានដូចជា៖
• ប្រឆាំងនឹងការឆាប់ស៊ាំថ្នាំចំពោះអ្នកព្យាបាលជំងឺបេះដូង
• ទប់ស្កាត់ភ្នាក់ងារបង្កជំងឺដូចជា៖
- អាសន្នរោគ
- ជំងឺប៉េសប្រភេទទី១ និងទី២
- ការបង្ករោគនៅជុំវិញធ្មេញ
- ការបង្ករោគដោយបាក់តេរី Streptococcus
- ការបង្ករោគដោយមេរោគផ្សិត។
ទឹកឃ្មុំ
ទឹកឃ្មុំត្រូវបានគេចាត់ទុកថាជាភ្នាក់ងារជួយឱ្យជំងឺឆាប់ ជាយ៉ាងខ្លាំងក្លាបំផុត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកឃ្មុំ និងអាចទប់ស្កាត់អាការៈដូចជា៖
• ការបង្ករោគដោយបាក់តេរី
• រលាកភ្លើង
• ជួយស្រោបក្រពះដើម្បីកុំឱ្យមានបញ្ហាហូរឈាម និងដំបៅក្នុងក្រពះ
• ក្រហមភ្នែក
• រលាកស្បែក។
រមៀត
រមៀតត្រូវបានគេស្គាល់ថាជារុក្ខជាតិដ៏មានប្រយោជន៍បំផុត ដែលអាចព្យាបាល និងបង្ការជំងឺបានយ៉ាងមានប្រសិទ្ធភាព។ អត្ថប្រយោជន៍របស់វាអាចទប់ស្កាត់ជំងឺជាច្រើនដូចជា៖
• ជំងឺភ្លេចភ្លាំងពេលចាស់ជរា
• មហារីកចុងពោះវៀនធំ ពោះវៀនធំ និងសុដន់
• ការរលាក
• សម្ពាធអុកស៊ីតកម្ម
• ដុំសាច់មហារីក៕
ប្រភព៖ health