គ្រូបង្វឹកក្រុម Arsenal លោក Arsene Wenger បាននិយាយថា Chelsea នឹងមិនធ្លាក់ចូលទៅក្នុងតំបន់គ្រោះថ្នាក់ឡើយ។
ស្របពេលដែលក្រុមតោខៀវកំពុងឈរនៅលេខ១៥ក្នុងតារាង ម្ចាស់ក្លឹបនឹងត្រូវធ្វើការពិភាក្សាគ្នាពីអនាគតរបស់លោ Jose Mourinho ។
បុរសដែលតែងប៉ះទង្គិចជាមួយ Mourinho រូបនេះបាននិយាយថា៖ បើអ្នកសួរខ្ញុំពីគោលបំណង តើ Chelsea អ្នកធ្លាក់ទៅក្រោមទេ? ខ្ញុំអាចនិយាយបានថាទេ គ្មានឪកាសនោះទេ។ ពួកគេស្ថិតក្នុងពេលវេលាលំបាក ប៉ុន្តែពួកគេនឹងមិនស្ថិតក្នុងតំបន់គ្រោះថ្នាក់ឡើយ។
លោក Wenger ត្រូវបានលោក Mourinho ហៅថា “អ្នកជំនាញខាងបរាជ័យ” កាលពីខែកុម្ភៈ ២០១៤ ជាមួយនឹងការប្រមាថនិងខ្វះការគោរពជាខ្លាំង។
នៅពេលដែលសួរទៀតថាតើ Chelsea អាចត្រលប់មកភាពល្អបំផុតវិញជាមួយលោក Mourinho ទេ លោក Wenger បានបន្ថែមថា៖ “ខ្ញុំមិនចង់លូកដៃទៅក្នុងរឿងអ្នកដទៃទេ ព្រោះវាមិនមែនជាបញ្ហារបស់ខ្ញុំ។”
ប្រភព៖ BBC Sports , sportkh