ជំងឺទឹកនោមផ្អែមប្រភេទទី២គឺគ្មានរោគសញ្ញាអ្វីឡើយក្នុងដំណាក់កាលដំបូង ទោះបីវាមានអាការៈអស់កម្លាំង ឬល្ហិតល្ហៃតិចតួចក៏មិនយល់ថាជាជំងឺនេះដែរ។ យ៉ាងណាមិញ ជំងឺនេះអាចនឹងកាន់តែពិបាកព្យាបាល និងត្រូវការការគ្រប់គ្រងរយៈពេលយូបើសិនជាមិនមានការព្យាបាល ទាន់ពេលវេលា។
ជំងឺទឹកនោមផ្អែមប្រភេទទី២ច្រើនកើតមានជាញឹកញាប់លើមនុស្សអាយុ ចាប់ពី៤០ឆ្នាំឡើង ទៅ។ អ្នកដែលមានជំងឺនេះមានន័យថា រាងកាយពួកគេមិនអាចប្រើប្រាស់អាំងស៊ុយលីនដែលផលិតចេញពីលំពែងបាន ដូចមុន ហេតុដូច្នេះហើយទើបបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើយ។ ផលវិបាករបស់វាអាចបណ្តាលឱ្យមានជំងឺបេះដូង ខ្សោយតម្រងនោម និងខ្វាក់ភ្នែក។
បើសិនជាអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមប្រភេទទី២មែននោះ មានរឿងមួយចំនួនតូចដែលអ្នកគួរតែចងចាំបើសិនជាចង់គ្រប់គ្រងវាបាន យ៉ាងល្អ និងមិនចង់ឱ្យកើតជាផលវិបាករបស់វា។ ពិតណាស់ អ្នកជំនាញជាច្រើននិយាយថា មានតែវិធីសាស្ត្រ៥ចំណុចខាងក្រោមនេះទេទើបអាចគ្រប់គ្រងស្ថានភាព ជំងឺទឹកនោមផ្អែមអ្នកបានគ្រប់ពេល។
សម្រកទម្ងន់
ការធាត់មានន័យថា វានឹងធ្វើឱ្យរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបានល្អឡើយ។ ក្រៅពីនេះវានឹងធ្វើឱ្យលំពែងកាន់តែខូចខាតខ្លាំងបន្ថែមទៀត។ ហេតុដូច្នេះហើយ អ្នកត្រូវតែសម្រកទម្ងន់ដើម្បីកុំឱ្យមានបញ្ហានេះកើតឡើង។ ការថែរក្សាទម្ងន់ឱ្យនៅមានសុខភាពល្អគឺជាជម្រើសដ៏ល្អបំផុត។ ដំណឹងល្អនោះគឺថា អ្នកមិនបាច់សម្រកទម្ងន់រហូតដល់ស្គមពេកឡើយ ប៉ុន្តែគួរតែសម្រកពី៥ ទៅ៧ភាគរយនៃទម្ងន់សរុបរបស់អ្នកគឺគ្រប់គ្រាន់ហើយ។
ត្រូវមានភាពសកម្មខាងរាងកាយ
ការហាត់ប្រាណទៀងទាត់ត្រូវបានណែនាំបើសិនជាអ្នកកំពុងតែមានជំងឺ ទឹកនោមផ្អែមប្រភេទទី២។ ការសិក្សាជាច្រើនបានឱ្យដឹងថា អ្នកហាត់ប្រាណ៣០នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយជំងឺទឹកនោមផ្អែមរហូតដល់៨០ភាគរយ។ បើសិនជាអ្នកមិនចូលចិត្តហាត់ប្រាណបែបកីឡាអត្តពលកម្ម ឬបង្កើតកាយសម្បទានោះ អ្នកក៏អាចជ្រើសរើសវិធីធម្មតាៗដូចជា ការដើរ ជិះកង់ ហែលទឹក ឬរាំ។
បន្ថយភាពតានតឹង
សព្វថ្ងៃនេះ ការងារ និងការចាស់ទៅតាមអាយុអាចជាដើមហេតុនាំឱ្យមានភាពតានតឹង។ រឿងដែលធ្វើឱ្យពិបាកចិត្តគឺជាដើមហេតុមួយដែលនាំឱ្យផលិតអ័រម៉ូន ជាច្រើនដែលមានឥទ្ធិពលអវិជ្ជមានលើរាងកាយក្នុងការប្រើប្រាស់អាំង ស៊ុយលីន។ ជាមួយគ្នានេះដែរ ការដែលកំពុងតែស្ត្រេសអាចធ្វើឱ្យអារម្មណ៍កាន់តែពិបាក ជាពិសេសការញ៉ាំអាហារតែម្តង ដូច្នេះវាពិតជាងាយប្រឈមនឹងការញ៉ាំអាហារដែលនាំឱ្យកើតជំងឺទឹកនោម ផ្អែមប្រភេទទី២ណាស់។ ការមានទម្លាប់បន្ថយស្ត្រេសដូចជា ការដកដង្ហើមជ្រៅៗ ការព្យាបាលដោយក្លិន Aromatherapy ការស្តាប់ចម្រៀង ការម៉ាស្សា ការហាត់ក្បាច់យោហ្គា និងអ្វីៗ ផ្សេងៗទៀតពិតជាអាចគ្រប់គ្រងស្ត្រេស និងជំងឺទឹកនោមផ្អែមប្រភេទទី២បានយ៉ាងងាយ។
ញ៉ាំស្រាមួយកែវ
តើអ្នកមានដឹងទេថា ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមពិតជាល្អចំពោះសុខភាពដែរទេ? រឿងនេះអាចក្លាយទៅជាការពិតសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ជាពិសេសបើសិនជាពួកគេចូលចិត្តញ៉ាំស្រាក្នុងកម្រិតមធ្យមដែរ។ អ្នកជំនាញនិយាយថា ការញ៉ាំស្រាមួយកែវជាទៀងទាត់ប្រហែលជាជួយឱ្យអាំងស៊ុយលីនងាយនឹង ប្រើប្រាស់ ជាពិសេសសាច់ដុំអាចប្រើបានយ៉ាងងាយ និងកាន់តែមានប្រសិទ្ធភាព។
កុំញ៉ាំអាហារលឿន
ជាចុងក្រោយ យកល្អអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ទាំងនេះត្រូវតមការញ៉ាំ អាហារលឿន ព្រោះអាហារទាំងនេះមានសារធាតុជាច្រើនដែលមិនល្អចំពោះសុខភាព ដូចជាជាតិស្ករ និងកាបូអ៊ីដ្រាតកែឆ្នៃ។ ក្រៅពីនេះ អាហារលឿនផ្ទុកទៅដោយជាតិខ្លាញ់ Saturated Fat ដែលអាចបណ្តាលឱ្យស្ទះសរសៃឈាមអាក់ទែ និងឡើងទម្ងន់ ដូច្នេះវាពិជាធ្វើឱ្យជំងឺទឹកនោមផ្អែមកានតែធ្ងន់ធ្ងរថែមទៀត៕
ប្រភព៖ health