អតីត គ្រូបង្វឹកក្រុមជំរើសជាតិហូឡង់លោក Guus Hiddink នឹងក្លាយជាអ្នកចាត់ការទូទៅបណ្តោះអាសន្ននៃក្រុម Chelsea ក្រោយការចាកចេញរបស់លោក Jose Mourinho ។
បុរសវ័យ៦៩ឆ្នាំនេះកំពុងនៅទីក្រុងឡុងដើម្បីធ្វើការពិភាក្សាជាមួយក្រុមតោខៀវ។ លោក Hiddink ធ្លាប់ដឹកនាំក្រុម Chelsea ម្តងដែរ ដោយកាលនោះគាត់នាំក្រុមឈ្នះពាន FA Cup ក្នុងឆ្នាំ២០០៩។
ពេលនេះក្រុមតោខៀវកំពុងស្ថិតនៅលេខ១៦ ក្នុងតារាង Premier League មានតែ១ពិន្ទុប៉ុណ្ណោះពីលើតំបន់គ្រោះថ្នាក់។
លោក Hiddink ធ្លាប់ឈ្នះពានលីកហូឡង់ចំនួន៦លើកនិងពាន European Cup ១លើកក្នុងរយៈពេលដឹកនាំនៅ PSV Eindhoven ២លើករបស់គាត់។
គាត់ក៏ធ្លាប់ដឹកនាំក្រុមជំរើសជាតិកូរ៉េ ខាងត្បូង អូស្រា្តលី និងរូស្សី មុនពេលដឹកនាំក្រុម Chelsea ឈ្នះពាន FA Cup ។
គាត់បានដឹកនាំ Stamford Bridge កាលពីឆ្នាំ២០០៩ បន្តពីលោក Luiz Felipe Scolari និងចែករំលែកតំណែងរបស់គាត់ជាមួយម្ចាស់ក្លឹបរូស្សី។
ចាប់តាំងពីពេលនោះមក គាត់ទទួលបរាជ័យក្នុងការដឹកនាំក្រុម Anzhi Makhachkala ក្រុមជំរើសជាតិទួរគីនិងហូឡង់ជាដើម។
បុរសហូឡង់រូបនេះមិនអាចនាំក្រុមហូឡង់ទៅលេងនៅ Euro 2016 ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្រោយក្រុមឆេក អាយឡង់និងទួរគីទៀតផង៕
ប្រភព៖ BBC Sports , sportkh