ក្រុម Chelsea បានចចារជាមួយគ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone កាលពីខែមុន ក្រោយចាត់ទុកគ្រូបង្វឹកអាហ្សង់ទីននេះជាអ្នកជំនួសលោក Jose Mourinho ។
អតីតគ្រូបង្វឹកហូឡង់លោក Guus Hiddink បានយល់ព្រមក្លាយជាគ្រូបណ្តោះអាសន្ននៅ Stamford Bridge ជាលើកទី២ ស្របពេលដែលលោក Roman Abramovich មានគំរោងរយៈពេលវែងហើយ។
លោក Abramovich ដឹងថាការចង់បាន Pep Guardiola មកដឹកនាំជារឿងមួយពិបាកនឹងកើតឡើង ព្រោះគ្រូបង្វឹកនេះត្រូវបានក្រុម Manchester City រៀបចំទាក់ទងជាខ្លាំង។
សេដ្ឋីរូស្សីបានបង្វែរទិសដៅទៅរកលោក Simeone វិញម្តងដែលគាត់កំពុងដឹកនាំបានល្អនៅ Atletico ជាមួយនឹងស្នាដៃជួយអោយក្រុមឈ្នះ La Liga ពាន Europa League និងឈានដល់ Champions League វគ្គផ្តាច់ព្រ័ត្រ។
តាមប្រភព ក្រុម Chelsea មានការជឿជាក់ថាលោក Simeone នឹងឆាប់សំរបខ្លួននៅ Stamford Bridge ក៏ដូចជាអ្នកគាំទ្រដែលមានការខឹងសម្បានឹងការដកតំណែងលោក Mourinho ។
ប្រភព៖ express.co.uk , sportkh