បាក់តេរី ២ ប្រភេទ គឺ Salmonella ឬ Campylobacter ដែលអាចបង្កជា ជាតិពុលលក្នុងអាហារបាន គឺត្រូវបានគេរកឃើញក្នុងសាច់មាន់ដែលក្លាសេ កក។ នេះតាមការលើកឡើងពីលោកសាស្ត្រាចារ្យ Jennifer Kwinlan មកពីសកលវិទ្យល័យ Drexel ។
លោកថា ពេលដែលអ្នកលាងសម្អាត វាជាមួយទឹក វានឹងធ្វើឲ្យបាត់តេរី ទាំងនោះសាយភាយ ពេញសាច់មាន់ ឬក៏អាចសាយភាយ មកដល់ខ្លួនអ្នកទៀតផង។ ហើយទឹកមិនអាចកម្ចាត់ បាត់តេរីនោះបានទេ។
បើវាបែបហ្នឹង តើគួរធ្វើយ៉ាងណា? លោកសាស្ត្រាចារ្យបានផ្តល់ដំបូន្មានថា អ្នកមិនចាំបាច់លាងសម្អាតសាច់មាន់ ដែលក្លាសេកកនោះជាមួយ នឹងទឹកម្តងទៀតទេ អ្នកគ្រាន់តែចម្អិនសាច់មាន់ នោះដោយប្រើសីតុណ្ហភាពខ្ពស់ ទៅវាអាចសម្លាប់បាក់តេរីបានហើយ។
ក្នុងករណី ដែលអ្នកចង់សម្អាតវា អ្នកអាចប្រើកន្សែង ដែលស្អាតមកជូតវា ហើយបន្ទាប់ពីជូតរួច ត្រូវបោះកន្លែងនោះក្នុងធុងសំរាមភ្លាម៕
ប្រភព៖ http://ann.com.kh