ការធាត់ជ្រុល គឺជាជំងឺមួយប្រភេទដែលរាងកាយមានជាតិខ្លាញ់ច្រើន ដែលជាហេតុនាំឱ្យអាចបង្កជាបញ្ហាដល់សុខភាពជាច្រើន។ វាអាចប៉ះពាល់ដល់បេះដូង ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ និងធ្វើឱ្យអាយុខ្លីទៀតផង។ សំណាងដែរ មានវិធីសាស្ត្របែបធម្មជាតិមួយចំនួនដែលអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព និងពង្រឹងដល់សុខភាពឡើងវិញបាន។
ទឹកក្រូចឆ្មារ ទឹកឃ្មុំ ទឹកធម្មតា
នេះគឺជាភេសជ្ជៈដ៏អស្ចារ្យមួយដែលអាចបង្កើនល្បឿននៃការរំលាយអាហារបាន ហើយក៏ជួយសម្រកទម្ងន់បានមួយគីឡូក្រាមក្នុងរយៈពេលមួយសប្តាហ៍ដែរ។
អ្វីដែលអ្នកត្រូវការ
• ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ
• ទឹកក្រូចឆ្មារពីរស្លាបព្រាកាហ្វេ
• ទឹកធម្មតា
ចូរលាយរបស់ទាំងនេះទៅក្នុងកែវទឹក ហើយញ៉ាំវាទៅ។
មើមខ្ញី
ខ្ញីមានសមត្ថភាពទប់ពង្រឹងដល់ការរំលាយអាហារ និងជំនួយដល់រាងកាយក្នុងការប្រើប្រាស់ខ្លាញ់ដែលស្តុកក្នុងរាងកាយ។ វាត្រូវបានគេអះអាងថា ខ្ញីអាចបង្កើនអត្រានៃការរំលាយអាហាររហូតដល់ ២០ភាគរយឯណោះ។ ជាមួយគ្នានេះដែរ វាក៏អាចជួយឱ្យអ្នកឆាប់ឆ្អែតក្រោយពីញ៉ាំអាហារម្តងរួច ដូច្នេះអ្នកនឹងមិនអាចឃ្លានអ្វីទៀត និងជួយសម្រកទម្ងន់បាន។
អ្នកអាចញ៉ាំខ្ញីមួយដុំរាល់ថ្ងៃមុនពេលញ៉ាំអាហារ។ ចំពោះតែខ្ញីវិញ ត្រូវដាំឱ្យពុះរយៈពេល ៥នាទីមុនពេលយកវាមកញ៉ាំ។
សរុបសេចក្តីមក អ្នកដែលមានបញ្ហាច្រើនដោយសារការធាត់ គួរតែហាត់ប្រាណជាទៀងទាត់ និងញ៉ាំអាហារផ្តល់សុខភាពដើម្បីសម្រកទម្ងន់ និងជួយដល់សុខភាពទូទៅ៕
ប្រភព៖ health