Van​ Gaal​ នឹង​ត្រូវ​ចាក​ចេញពី​តំណែង ​បើ​​សិន​ជា​ចាញ់​​មួយ​​ប្រកួត​​ទៀត​

22-December-2015 | ដោយ មួយឡា

ក្រុម​បិសាច​ក្រហម​ Manchester​ United​ នឹង​បណ្តេញ​លោកគ្រូ​បង្វឹក​ Louis​ van​ Gaal​ ចេញពី​តំណែង​ប្រសិនបើ​ក្លឹ​ប​ចាញ់​ Stoke​ City​ នៅ​ថ្ងៃ​ Boxing​ Day​ នេះ​បើ​យោង​តាម​ប្រភព​ Daily​ Mirror​ ។​

បុរស​ហូ​ឡង់​នេះ​មិន​អាច​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ជោគជ័យ​ឡើយ​ ព្រោះគាត់បានដឹកនាំ Man ឲ្យចាញ់​ការ​ប្រកួត​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់តាំងពី​រដូវ​កាល​១៩៩៨-៩៩​ ដោយ​ការ​ចាញ់ ​Norwich​ City​ ២-១​ មាន​ន័យ​ថា​ពួក​គេ​ពេល​នេះ​មិន​ឈ្នះ​៦​ប្រកួត​ហើយ​។

1a

​ក្រោយ​ការ​ប្រកួត​ លោក​ Van​ Gaal​ បាន​សារភាព​ថា​គាត់​មានការ​ព្រួយបារម្ភ​ពី​អនាគត​របស់​គាត់​ ជា​ពិសេស​ពី​ការ​ទំនេរ​របស់​លោក​ Jose​ Mourinho​ ក្រោយ​គាត់​ចាក​ចេញពី​ Chelsea​ ។​​

គ្រូបង្វឹក​ក្រុម​ Bayern​ Munich​ លោក​ Pep​ Guardiola​ ក៏​បេក្ខភាព​ដែល​អាច​នឹង​មក​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ផង​ដែរ​។​ អតីត​គ្រូបង្វឹក​ក្រុម​ Barcelona​ នេះ​បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ថា​គាត់​នឹង​ចាក​ចេញពី​ Allianz​ Arena​ នៅ​ចុងរដូវ​កាល​នេះ​។​

ប្រភព​៖​ goal.com , sportkh

ចំនួនអ្នកទស្សនា

    19632057

  • ថ្ងៃនេះ3401
  • ម្សិលមិញ2891
  • សប្តាហ៍នេះ22251
  • ខែនេះ68351
  • ឆ្នាំនេះ404611
  • សរុប19632057