ផ្លែទទឹម គឺជាផ្លែឈើម្យ៉ាងដែលមានលក្ខណៈចម្លែក សូម្បីតែសាច់វាក៏មានលក្ខណៈជាគ្រាប់ៗដែរ ប៉ុន្តែតើអ្នកដឹងទេថាវាអាចយកមកព្យាបាលជំងឺអ្នកបាន ជាពិសេសគឺគ្រួសក្នុងតម្រងនោម ក្រោយពេលដែលអ្នកផឹករួច វានឹងធ្វើឱ្យជំងឺអ្នកមានអាការៈប្រសើរឡើងវិញ។ ដូចច្នេះ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបក្នុងការធ្វើទឹកនេះ។ តើមានវិធីអ្វីខ្លះទៅ?
ដំបូងអ្នកអាចយកផ្លែទទឹមដែលស្រស់យកទៅលាងទឹកឱ្យស្អាត (ទទឹម ដែលកាន់តែទុំកាន់តែល្អ) ក្រោយពេលដែលលាងរួច អ្នកត្រូវតែចិតចោលផ្នែកក្បាល និងកណ្តុយរបស់វាចេញ បន្ទាប់មកអ្នកអាចដាក់វាចូលទៅក្នុងឆ្នាំងដែលស្អាតមួយ រួចចាក់ទឹកចូលក្នុងនោះឱ្យពេញ ទើបយកវាទៅដាំឱ្យពុះ ក្រោយពេលដែលពុះរួច អ្នកអាចប្រើភ្លើងតូចដើម្បីដាំវាបន្ត ដាំរហូតដល់ទឹកវាប្រែជាពណ៌ក្រហម ឬលឿងទើបពន្លត់ភ្លើង រួចទុកឱ្យវាត្រជាក់ទើបយកមកទទួលទាន ។
ចំណែកឯផ្លែទទឹមនោះអ្នកអាចទុកដាំលើកក្រោយទៀតក៏បាន ដោយដាំដល់វាលែងចេញពណ៌ អ្នកអាចបោះវាចោលបាន ព្រោះវាអស់ជាតិហើយ៕
ប្រភព៖ health