ទម្លាប់ ដែលច្រើនតែកើតមានមួយនេះតែងតែគេយល់ថាមិនមានគ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះវិញ វាដូចជាគ្មានអំណះអំណាងតាមបែបវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ថា ទម្លាប់មួយនេះអាចបង្កជំងឺផ្តាសាយបានឡើយ។
ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីហេតុផល៣យ៉ាងដែលអ្នកគួរតែសម្ងួតសក់សិនមុននឹងសម្រេចចិត្តចូលគេង។
ឈឺក្បាល
ធម្មតា សីតុណ្ហភាពរាងកាយនឹងកើនឡើងក្នុងដំណាក់កាលនៃការគេង REM។ រាងកាយនឹងឡើងកម្តៅ ហើយកើតជាសំណើមនៅលើក្បាល។
បើសិនជាសក់អ្នកសើម និងក្តៅក្នុងដំណាក់កាលនេះ អ្នកពិតជាបង្កើតបរិយាកាសកាន់តែល្អក្នុងការបង្កើតការលូតលាស់របស់ មេរោគផ្សិតជាមិនខាន។
ការបង្ករោគ
ការគេងលើខ្នើយគឺជារឿងដ៏ល្អមួយសម្រាប់ការលូតលាស់ បាក់តេរី ព្រោះវានឹងជួយជប់ញើស បង្កើនកោសិកាងាប់ៗ និងជាតិប្រេងលើស្បែក។ សក់ដែលសើមនឹងដាក់សំណើមលើខ្នើយ ដូច្នេះវាពិតជាបង្កើតជាបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ការបង្ករោគ។
នៅពេលសក់អ្នកសើម សីតុណ្ហភាពរបស់ក្បាលគឺមិនអាចផ្លាស់ប្តូរសីតុណ្ហភាពរាងកាយបានទេ ដូច្នេះវាអាចនឹងធ្វើឱ្យឈឺក្បាលកាន់តែខ្លាំង នឹងធ្វើឱ្យអ្នកភ្ញាក់នៅពាក់កណ្តាលយប់។
សក់ងាយនឹងបែកចុង
សក់អ្នកនឹងងាយខូច ហើយបញ្ហានេះកាន់តែធ្ងន់ធ្ងរនៅពេលដែលគេងទាំងសក់នៅសើម។ ការចូលគេងទាំងសក់នៅសើមពិតជាក្លាយទៅជារឿងអាក្រក់ទាំងរូបរាង ខាងក្រៅ និងសុខភាព៕
ប្រភព៖ health