ស្នាមជាំ ដែលគេហៅផងដែរថាជាស្នាមមនុស្សចាស់ ឬស្នាមចាំងថ្ងៃ អាចកើតមានលើមនុស្សគ្រប់អាយុ នៅលើមុខ ដៃ និងក។
ស្នាមនេះបណ្តាលមកពីការប៉ះជាមួយនឹងកាំរស្មីអ៊ុលត្រាវីយ៉ូឡេរបស់ព្រះអាទិត្យ។ ដើម្បីកុំឱ្យមានស្នាមនេះ គេត្រូវគ្របបាំងរាងកាយ កុំឱ្យប៉ះជាមួយនឹងពន្លឺព្រះអាទិត្យដោយផ្ទាល់។
ក៏ប៉ុន្តែបើសិនជាវាមានរួចទៅហើយ អ្នកអាចប្រើឱសថបុរាណចិនមួយនេះ ដើម្បីធ្វើឱ្យស្បែកស្រស់ថ្លាមកវិញបាន។
គ្រឿងផ្សំ៖
- អង្ករ ១០០ក្រ
- ទឹក ២០០មល
របៀបផ្សំ៖
ដាក់អង្ករត្រាំទឹកចំនួន១០នាទី រួចហើយស្រង់យកអង្ករចេញ។ យកទឹកនោះមកលាងមុខ ដៃ និងក។ អ្នកនឹងមើលឃើញលទ្ធផលក្នុងពេល១ខែក្រោយមក។
អ្នកក៏អាចយកទឹកលាងអង្ករដាំបាយរាល់ថ្ងៃមកប្រើបានដែរ៕
ប្រភព៖ health