ញ៉ាំ​តែ​ខ្ញី​រាល់ថ្ងៃ អាច​គ្រប់គ្រង​សម្ពាធ​ឈាម​បានដែរ​ទេ​?

25-December-2015 | ដោយ មួយឡា

​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​មួយ​នាពេល​បច្ចុប្បន្ននេះ​ដោយសារតែ​មនុស្ស​យើង​មាន​របៀប​រស់នៅ​បែប​អង្គុយ​ច្រើនជាង​ដើរ ឬ​ស៊ី​ដេកៗ​។ ការបន្ថែម​ទម្លាប់​មិន​ផ្តល់​សុខភាព​ដូចជា ការ​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ ញ៉ាំ​អាហារ​ប្រៃ និង​ញ៉ាំ​ភេសជ្ជ​មាន​ជាតិ​ហ្គាស​ច្រើន សុទ្ធតែជា​ហេតុនាំអោយ​លើស​សម្ពាធ​ឈាម​បាន​ទាំងអស់​។​

​ខណៈពេលដែល​ការប្រើ​ថ្នាំ​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​នោះ វា​ក៏មាន​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​ជាច្រើន​អាច​ដោះស្រាយ​បានដែរ​។ ខ្ញី​គឺជា​ឱសថ​មួយ​ប្រភេទ​ដែល​ត្រូវបាន​គេ​ដឹងថា​មាន​ប្រយោជន៍​ចំពោះ​បេះដូង និង​សរសៃឈាម​។ ខ្ញី​ត្រូវបាន​ប្រជាជន​ឥណ្ឌា​យក​ធ្វើជា​អាហារ ហើយក៏​ងាយស្រួល​រក​ដែរ​។ វា​ទៅ​បន្ធូរ​សាច់ដុំ​នៅ​ជុំវិញ​សរសៃឈាម និង​ពង្រឹង​ដល់​របត់​ឈាម​រត់ ហេតុដូច្នេះ​ហើយ​ទើប​វា​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​។

​ការប្រើប្រាស់​ខ្ញី​ទៅក្នុង​របប​អាហារ​ទាំង​ការធ្វើជា​តែ​ខ្ញី​ញ៉ាំ រាល់ថ្ងៃ ឬ​ជា​គ្រឿងផ្សំ​ក្នុង​អាហារ សុទ្ធតែ​អាច​គ្រប់គ្រង​សម្ពាធ​ឈាម និង​បង្ការ​ជំងឺ​បេះដូង​បាន​ទាំងអស់​។

​ការ​លើស​សម្ពាធ​ឈាម​គឺជា​ឃាតករ​ឈាម​ត្រជាក់ ព្រោះ​វា​មិនមាន​បង្ហាញ​រោគសញ្ញា​អ្វី​ទាំងអស់ ហើយក៏​មិនអាច​សម្គាល់​ដឹងបាន​ដោយ​ងាយ​ដែរ​។ យ៉ាងណាមិញ រោគសញ្ញា​តិចតួច​ដូចជា ការឈឺ​ក្បាល ពិបាក​ដកដង្ហើម ឈាម​ច្រមុះ និង​បញ្ហា​ភ្នែក​នានា ប្រហែលជា​បញ្ជាក់​អំពី​ការ​លើស​សម្ពាធ​ឈាម​បាន ប៉ុន្តែ​មានតែ​គ្រូពេទ្យ​ទេ​ទើប​អាច​បញ្ជាក់​អំពី​រឿងនេះ​។

​ចូរ​ចាំ​ថា វា​គឺជា​ការព្យាបាល​បែប​ធម្មជាតិ​មួយ​ប៉ុណ្ណោះ​ក្នុងការ​គ្រប់គ្រង​សម្ពាធ​ឈាម ហើយ​វា​មិនមែនជា​ថ្នាំ​ឡើយ ដូច្នេះ​មិនត្រូវ​ពឹងពាក់​វា​តែមួយ​មុខ​ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​ឡើយ​៕

​ប្រភព​៖ health

ចំនួនអ្នកទស្សនា

    20496727

  • ថ្ងៃនេះ4441
  • ម្សិលមិញ12561
  • សប្តាហ៍នេះ32391
  • ខែនេះ54271
  • ឆ្នាំនេះ54271
  • សរុប20496727