អ្នកចាំទី​ក្លឹ​ប​កាំភ្លើង​ធំ​ ជឿជាក់​ថា Arsenal​ នឹង​ឈ្នះ​ពានរង្វាន់​ Premier​ League​​ នៅ​​រដូវ​​កាល​​នេះ​

25-December-2015 | ដោយ មួយឡា

ថ្មីៗនេះ​ អ្នកចាំទី​ Petr​ Cech​ របស់​ក្លឹ​ប​ Arsenal​ បាន​និយាយ​ថា​ កីឡាករ​ជា​ច្រើន​នាក់​របស់​ក្លឹ​ប​នេះ​ចាប់ផ្តើម​លេង​បាន​យ៉ាង​ល្អ​ ហើយ​ពួក​គេ​មើលឃើញ​ថា​ពួក​គេ​នឹង​ឈ្នះ​ពានរង្វាន់​ Premier​ League​ នៅ​រដូវ​កាល​នេះ​។​ ជោគជ័យ​ធំ​មួយ​របស់​ក្លឹ​ប​ Arsenal​ គឺ​បាន​យកឈ្នះ​ក្លឹ​ប​ Manchester​ City​ នៅ​ក្នុង​លទ្ធផល​ 2-1​ នៅ​ទឹកដី​ Emirates​ កាលពី​យប់​ថ្ងៃ​ច័ន្ទ​ ហើយ​ពួក​គេ​ទើបតែ​ចាញ់​ 1​ ប្រកួត​ប៉ុណ្ណោះ​ក្នុង​ប្រកួត​ 11​ ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​។​

កីឡាករ ​របស់​លោក​ Arsene​ Wenger​ បាន​លេង​បាន​យ៉ាង​ល្អ​ទោះបីជា​កីឡាករ​សំខាន់ៗ​ជា​ច្រើន​នាក់​របស់​ក្លឹ​ប​ Arsenal​ បាន​រង​របួស​ដូច​ជា​ Jack​ Wilshere,​ Mikel​ Arteta,​ Santi​ Cazorla,​ Danny​ Welbeck,​ Tomas​ Rosicky​ និង​ Francis​ Coquelin​ ។​ អ្នកចាំទី​ Cech​ មាន​ជំនឿ​ថា​ បើ​ទោះបីជា​កីឡាករ​របស់​ក្លឹ​ប​ Arsenal​ រង​របួស​ច្រើន​នាក់​ក្តី​ ប៉ុន្តែ​ក្តី​សង្ឃឹម​ក្នុង​ការ​លើក​ពានរង្វាន់​ Premier​ League​ គឺជា​ឆន្ទៈ​ដែល​ធ្វើ​ឱ្យ​ក្លឹ​ប​ Arsenal​ ប្រឹងប្រែង​យ៉ាង​ខ្លាំង​។​​

c2

Cech​ បាន​ប្រាប់​សារ​ព​ត៌​មាន​ BBC​ Sport​ ថា​ “​ខ្សែប្រយុទ្ធ​របស់​យើង​ពិតជា​ខ្លាំង​ណាស់​ ហើយ​គ្រូបង្វឹក​អាច​រើស​កីឡាករ​ណាមួយ​មក​លេង​បាន​ល្អ​គ្រប់​គ្នា​។​ យុទ្ធសាស្ត្រ​របស់​គ្រូបង្វឹក​ពិតជា​ដូច​អ្វី​ដែល​គាត់​ចង់បាន​។​ យើង​ដឹង​ថា​នៅ​រដូវ​កាល​នេះ​ កីឡាករ​របស់​យើង​ជួប​បញ្ហា​របួស​ជា​ច្រើន​នាក់​។​ បើ​ទោះបីជា​អ្វី​គ្រប់យ៉ាង​មិន​ទៅ​រលូន​ដូច​អ្វី​ដែល​យើង​គិត​ ប៉ុន្តែ​យើង​មិន​អាច​គេច​ពី​ការ​មិន​រង​របួស​នោះ​ទេ​។​”​

c3

“​ពេល​ខ្លះ​គ្រាន់តែ​កីឡាករ​រង​របួស​តិច​ ឬ​ច្រើន​នាក់​ប៉ុណ្ណោះ​។​ តែ​ Arsenal​ បាន​បង្ហាញ​គ្រប់​គ្នា​ថា​ បើ​ទោះបីជា​កីឡាករ​របស់​យើង​រង​របួស​ក្តី​ ក៏​យើង​នៅ​តែ​អាច​យកឈ្នះ​ការ​ប្រកួត​ជា​ច្រើន​ជាប់ៗ​គ្នា​ផង​ដែរ​។​ ខ្ញុំ​ជឿជាក់​ថា​ នៅ​ពេល​ដែល​កីឡាករ​របស់​យើង​ត្រលប់​មក​វិញ​នោះ​ យើង​គឺ​កាន់តែ​ខ្លាំង​ជាង​នេះ​ទៀត​។​ ប្រសិនបើ​ចំណាត់ថ្នាក់​របស់​យើង​នៅ​តែ​ល្អ​បែប​នេះ​រហូត​ដល់​ខែមីនា​ ឬ​មេ​សា​ យើង​ប្រាកដជា​ក្លាយជា​ម្ចាស់​ជើងឯក​ Premier​ League​ ជាក់​ជា​មិន​ខាន​៕”

​ប្រភព​៖​ goal , sportkh

ចំនួនអ្នកទស្សនា

    19632577

  • ថ្ងៃនេះ121
  • ម្សិលមិញ3791
  • សប្តាហ៍នេះ121
  • ខែនេះ68871
  • ឆ្នាំនេះ405131
  • សរុប19632577