បច្ចុប្បន្ននេះ ដោយសារតែមនុស្សភាគច្រើនមានភាពមមាញឹកនឹងការងារពេក ដូច្នេះពួកគេកម្រនឹងមានពេលវេលាសម្រាប់រៀបចំ និងញ៉ាំអាហារផ្តល់សុខភាពណាស់។ ផ្លែឈើ និងបន្លែគឺជាអាហារដែលមានជម្រើសទទួលទានទាបបំផុត។
ជាក់ស្តែង ផ្លែចេកដែលជាអាហារដ៏ពេញនិយមសម្រាប់សត្វស្វានោះ មិនត្រឹមតែមានរស់ជាតិឆ្ងាញ់ទេ តែវាថែមទាំងពោរពេញដោយជីវជាតិ វីតាមីន និងជាតិរ៉ែយ៉ាងច្រើន។ អ្នកវិទ្យាសាស្ត្រជាច្រើននិយាយថា ការញ៉ាំផ្លែចេកពីរផ្លែរាល់ថ្ងៃរយៈពេលមួយខែអាចផ្តល់ជា អត្ថប្រយោជន៍ដល់សុខភាពយ៉ាងអស្ចារ្យដូចជា៖
• ផ្លែចេកផ្ទុកជាតិប៉ូតាស្យូមច្រើន តែសូដ្យូមទាប។ ប៉ូតាស្យូមអាចសម្របសម្រួលដល់សម្ពាធឈាម និងថែរក្សាសុខភាពបេះដូងថែមទៀត។ ការសិក្សាបានបង្ហាញថា ការញ៉ាំផ្លែចេករាល់ថ្ងៃអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបាន ៤០ភាគរយឯណោះ។
• ការទល់លាមកអាចនឹងងាយស្រួលដោះស្រាយតាមរយៈការញ៉ាំផ្លែចេក ព្រោះតែវាសម្បូរជាតិសរសៃ។
• ផ្លែចេកគឺជាប្រភពថាមពលដ៏អស្ចារ្យមួយ ហើយក៏ជាជម្រើសដ៏ល្អបំផុតមុនពេលហាត់ប្រាណដែរ។
• ផ្លែចេកអាចព្យាបាលអាការៈក្រហាយដើមទ្រូង ព្រោះវាដើរតួនាទីជាថ្នាំបន្សាបអាស៊ីត។
• ផ្លែចេកផ្ទុកទៅដោយជាតិរ៉ែសំខាន់ដូចជាជាតិដែក ដែលអាចគ្រប់គ្រងការផលិតកោសិកាគ្រាប់ឈាមក្រហម និងអេម៉ូគ្លូប៊ីន ព្រមទាំងអាចជួយដល់អ្នកជំងឺកង្វះគ្រាប់ឈាមបានទៀត ផង។
• ផ្លែចេកគឺជាឱសថដ៏អស្ចារ្យមួយដែលអាចទប់ស្កាត់ការក្អក និងឈឺបំពង់កបាន
• ផ្លែចេកមានសារធាតុ Tryptophan ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់រាងកាយ។ វានឹងបំលែងទៅជាសារធាតុ Serotonin ដែលជាអ័រម៉ូនធ្វើឱ្យសប្បាយចិត្ត។ ដូច្នេះផ្លែចេកអាចប្រើជាអាហារប្រឆាំងនឹងការបាក់ទឹកចិត្តបាន។
• អ្នកវិទ្យាសាស្ត្ររកឃើញថា សិស្សដែលញ៉ាំផ្លែចេកជាអាហារពេលព្រឹក អាហារសម្រន់ និងក្រោយញ៉ាំអាហារថ្ងៃត្រង់រួចគឺមានការផ្ចង់អារម្មណ៍ខ្ពស់ជាង ធម្មតា។ ជាតិប៉ូតាស្យូមក្នុងផ្លែចេកអាចភ្ញោចខួរក្បាល និងជំនួយដល់ការចងចាំទៀតផង។
• ស្ត្រីមានផ្ទៃពោះគួរតែយកចិត្តទុកដាក់លើអ្វីដែលខ្លួន កំពុងតែញ៉ាំ ប៉ុន្តែផ្លែចេកគឺជាជម្រើសដ៏ អស្ចារ្យសម្រាប់ពួកគេហើយ ព្រោះវាអាចបង្កើនជាតិស្ករក្នុងឈាម ដែលមានប្រយោជន៍បំផុតសម្រាប់ករណីចាញ់កូន៕
ប្រភព៖ health