អត្ថប្រយោជន៍ចំពោះសុខភាពនៃផ្លែឈើមួយ គឺវាមានរស់ជាតិផ្អែមឆ្ងាញ់។ យោងទៅតាមការស្រាវជ្រាវបានឱ្យដឹងថា ការញ៉ាំផ្លែល្ហុងទៀងទាត់អាចកាត់បន្ថយការប្រឈមជំងឺបេះដូង ទឹកនោមផ្អែម និងមហារីក។ លើសពីនេះទៅទៀត ល្ហុងមានប្រយោជន៍ខ្ពស់ក្នុងការពង្រឹងដល់សុខភាពប្រព័ន្ធរំលាយអាហារ និងគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែម បញ្ចុះសម្ពាធឈាម និងជំរុញដល់ការជាសះស្បើយរបស់របួស។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថា ផ្លែល្ហុងមានវីតាមីនC ខ្ពស់ទោះបីជាវាមិនមែនជាផ្លែឈើមានរស់ជាតិជូរក៏ដោយ។ តាមពិត ផ្លែល្ហុងមានវីតាមីនC រហូតដល់១៤៤ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់មនុស្ស ដូច្នេះវានឹងធ្វើឱ្យមនុស្សអាចប្រឆាំងនឹងការបង្ករោគ និងរ៉ាឌីកាល់សេរីបាន ព្រោះវីតាមីនC ដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏ពូកែ។
ផ្លែឈើមួយនេះក៏ជាប្រភពដ៏ល្អមួយនៃវីតាមីនA ដែលវាមានសារៈសំខាន់សម្រាប់សុខភាពស្បែក និងភ្នាស់ទឹករំអិល។ តាមពិត វីតាមីនA ក៏មានប្រយោជន៍ក្នុងការពង្រឹង និងថែរក្សាសុខភាពភ្នែកដែរ។
ល្ហុងមានចំនួនសារធាតុFolate ជាតិសរសៃ និងប៉ូតាស្យូមខ្ពស់ ដែលវាអាចគ្រប់គ្រាន់ក្នុងការកាត់បន្ថយការលើសសម្ពាធឈាម។ ជាតិប៉ូតាស្យូម អាចគ្រប់គ្រងចង្វាក់បេះដូង និងបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងជោគជ័យ។
ល្ហុងជាប្រភពដ៏ល្អមួយនៃសារធាតុ Flavonoids ដូចជា Beta-carotene, Zeaxanthin, Cryptoxanthin និង Lutein ដែលវាទាំងអស់នេះសុទ្ធតែជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា និងអាចប្រឆាំងនឹងរ៉ាឌីកាល់សេរីបានយ៉ាងជោគជ័យ។ ការសិក្សាជាច្រើនបានបញ្ជាក់ថា សារធាតុ Beta-carotene អាចការពារមិនឱ្យកើតជំងឺមហារីក ជាពិសេសមហារីកមាត់ និងសួតតែម្តង។
ល្ហុងក៏មានវីតាមីនBកំផ្លេចដែរ ដូចជា Folate, Riboflavin, Thiamin, និង Pyridoxine ដែលវាសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់មុខងាររាងកាយ ព្រោះយើងមិនអាចផលិតវាបានដោយខ្លួនឯងឡើយ។ ការញ៉ាំផ្លែល្ហុងទៀងទាត់អាចផ្គត់ផ្គង់វីតាមីនទាំងនេះបានយ៉ាងល្អ ។
ផ្លែល្ហុងអាចពង្រឹងដល់សុខភាពជាច្រើន។ ការញ៉ាំល្ហុងទៀងទាត់អាចជួយលុបបំបាត់បញ្ហាជាច្រើនដូចជា ជំងឺបេះដូង ជំងឺរលាកសន្លាក់បែប Rheumatoid Arthritis និងជំងឺក្រិនរឹងសរសៃឈាម។ ក្រៅពីនេះ ល្ហុងមានប្រយោជន៍ខ្លាំងសម្រាប់ទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងរំលាយអាហារ។
ក្រៅពីការពារខ្លួនពីជំងឺមហារីក សារធាតុ Flavonoids ក្នុងផ្លែល្ហុងក៏អាចបង្ការភាពចាស់មុនអាយុ និងជំងឺទាក់ទងនឹងភាពចាស់ផ្សេងៗទៀតដែរ។
មិនខ្វល់ថាអ្នកញ៉ាំវារបៀបម៉េចទេ ទាំងផ្លែខ្ចី និងទុំសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពច្រើនទាំងអស់៕
ប្រភព៖ health