Samuel Eto’o បាននិយាយយ៉ាងជឿជាក់ថា Neymar នឹងក្លាយខ្លួនជាកីឡាករដែលល្អបំផុតនៅក្នុងពិភពលោកបន្ទាប់ពី ជំនាន់របស់កីឡាករ Lionel Messi និង Cristiano Ronaldo ។ Eto’o ដែលជាអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Barcelona និងក្លឹប Real Madrid តែងតែសរសើរពីសមត្ថភាពរបស់កីឡាករ Neymar ដែលអាចឈានដល់ចំណុចកំពូលបាននៅពេលខាងមុខនេះ។
Eto’o ដែលធ្លាប់លេងនៅក្លឹប Barcelona អំឡុងឆ្នាំ 2004 ដល់ 2009 បានប្រាប់សារពត៌មាន ESPN Brasil ថា “Neymar ជាកីឡាករម្នាក់ដែលមានឥទ្ធិពលខ្លាំងក្លា។ បន្ទាប់ពីជំនាន់របស់ Messi និង Cristiano បានបញ្ចប់ទៅ ច្បាស់ណាស់ គាត់នឹងក្លាយជាលេខ 1 វិញម្តង។ ប៉ុន្តែគាត់ត្រូវតែចងចាំថា វាអាស្រ័យទៅលើការអភិវឌ្ឈសមត្ថភាពរបស់គាត់ផងដែរ។ គាត់ត្រូវចាំថាគាត់មានទេពកោសល្យ ហើយគាត់ត្រូវតែហ្វឹកហាត់ ហ្វឹកហាត់ ហ្វឹកហាត់ឱ្យបានលើសពីធម្មតា។ កីឡាករ Neymar ទើបតែមានវ័យ 24 ឆ្នាំ ចំនែកខ្ញុំមានវ័យចាស់ជាងគាត់ 10 ឆ្នាំ ប៉ុន្តែគាត់ល្បីឈ្មោះជាងគេនៅប្រេស៊ីល។ខ្ញុំគិតថា គាត់មានបទពិសោធន៍ជាច្រើន គាត់អាចនឹងផ្តល់ដំបូន្មានដល់កីឡាករវ័យចាស់ៗក៏ថាបានដែរ។”
Eto’o ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹប Antalyaspor កាលពីដើមខែនេះនៅ League របស់ទួរគី ។ គាត់បានបន្ថែមថា “កាលពីមុន ខ្ញុំដេក 4 ម៉ោងពេលយប់។តែពេលដែលខ្ញុំក្លាយជាគ្រូបង្វឹក ខ្ញុំដេកបានតែ 3 ម៉ោងទេ។ យ៉ាងណាមិញ បេះដូងជាអ្នកស្រឡាញ់កីឡាបាល់ទាត់ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបំពេញសេចក្តីត្រូវការរបស់ក្លឹប ដែលចង់បាន។ យើងមិនមែនចង់បានតែលេងល្អនោះទេ តែត្រូវតែឈ្នះការប្រកួត៕”
ប្រភព៖ goal , sportkh