ក្រូចឆ្មារត្រូវបានគេរកឃើញថាផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនដូចជា វីតាមីនC, A, B1, B6 ម៉ាញ៉េស្យូម Bioflavonoids, Pectin, Folic Acid, Phosphorous, កាល់ស្យូម និងប៉ូតាស្យូម។ ជីវជាតិទាំងនេះជួយប្រឆាំងនឹងជំងឺជាច្រើន ហើយក៏មានប្រយោជន៍ចំពោះពោះវៀន ក្រពះ ថ្លើម និងប្រព័ន្ធភាពស៊ាំទាំងមូលដែរ។
សម្បកក្រូចឆ្មារមានឥទ្ធិពលជាថ្នាំសម្លាប់មេរោគដ៏អស្ចារ្យ ហើយស្លឹករបស់វាក៏ល្អក្នុងការបញ្ចុះកម្តៅដែរ។ អ្វីដែលអ្នកមិនធ្លាប់ដឹងនោះគឺថា ផ្លែឈើជូរៗមួយប្រភេទនេះអាចជួយដោះស្រាយការឈឺសន្លាក់បាន។ ប្រេងដ៏សំខាន់ Fragrant Volatile ក្នុងសម្បកក្រូចឆ្មាអាចជួយបន្ធូរសរសៃឈាម និងបង្កើតបានជាឥទ្ធិពលប្រឆាំងការរលាក ដែលជាហេតុនាំឱ្យវាមានប្រយោជន៍ដល់ការឈឺសន្លាក់ និងសរសៃប្រសាទ។
ខាងក្រោមនេះគឺជាគ្រឿងផ្សំដ៏សាមញ្ញ និងមានប្រសិទ្ធភាព ហើយអ្នកគ្រាន់តែត្រូវការគ្រឿងផ្សំពីរបីប៉ុណ្ណោះពីក្នុងផ្ទះរបស់ អ្នក។
ចូរចិតសម្បកក្រូចឆ្មាទៅជាចំនិតតូចៗតែត្រូវយកតែស្រទាប់ដែលពណ៌ លឿងទេ។ ចូរយកវាទៅត្រដុះដោយផ្ទាល់ទៅលើកន្លែងដែលមានបញ្ហា ហើយអ្នកក៏អាចខ្ចប់វាក្នុងក្រណាត់បានដែរ និងរក្សាវាទុករយៈពេល២ម៉ោង។
អ្នកអាចយកសម្បកផ្លែក្រូចឆ្មារពីរផ្លែដាក់ទៅក្នុងក្រឡមួយ ហើយចាក់ប្រេងអូលីវចូល។ ចូរបិទក្រឡនោះ ហើយទុកចោលរយៈពេល២សប្តាហ៍។ ចូរយកប្រេងនោះទៅត្រដុសនៅកន្លែងដែលមានបញ្ហា រួចទុកចោលមួយយប់៕
ប្រភព៖ health