អំពិលទុំមានគុណប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖
• សាច់អំពិលមានផ្ទុក ទៅដោយធាតុមួយចំនួន ដូចជាជាតិ Fiber។ ដូច្នេះប្រសិនបើអ្នកទទួលទាន អំពិលទុំបាន១០០ក្រាម គឺបានន័យថា អ្នកទទួលទានអាហារ ដែលមានជាតិ Fiber ចំនួន១៣%
• វាជួយទប់ស្កាត់ការកើនឡើងនៅជាតិ Cholesterol
• នៅក្នុងអំពិលទុំមានជាតិអាស៊ីត Tartaric ដែលវាមានតួនាទីជា អង្គធាតុការពារអុកស៊ីតកម្ម អាចជួយអោយអ្នកជៀសផុត ពីការរងគ្រោះពីប្រតិកម្មផ្សេងៗ ដែលអាចមានដល់រាងកាយ
• វាក៏មានផ្ទុកសារធាតុដូចជា ប៉ូតាស្យូម ដែក សេលីញ៉ូម កាល់ស្យូម សង្ក័សី និងម៉ាញ៉េស្យូម។ ជាតិដែកអាចជួយអោយរាងកាយ យើងបង្កើតគ្រាប់ឈាម ហើយជាតិប៉ូតាស្យូមជួយ គ្រប់គ្រងសំពាធឈាម និងចង្វាក់បេះដូង
• វាក៏មានជាតិវីតាមីនផងដែរ ដែលមានដូចជា Vitamin A C Riboflavin Niacin និងអាស៊ីត Folic
• វាក៏អាចជួយសម្រួល ដល់ការរំលាយអាហារផងដែរ
• អំពិលទុំក៏អាចជួយដល់ការព្យាបាលជម្ងឺមួយចំនួនផងដែរ ដូចជា ជម្ងឺក្រពះ ជម្ងឺសសៃឈាមបេះដូង។ វាក៏អាចជួយបញ្ចុះកំដៅ ដែលបង្កដោយជម្ងឺគ្រុនចាញ់៕
ប្រភព៖ health