វាពិតជាដំណឹងមួយដ៏រីករាយសម្រាប់ក្លឹបធំៗមួយចំនួននៅអង់គ្លេស និងបារាំង នៅពេលដែលគ្រូបង្វឹក Pep Guardiola បានប្រកាសពីការលាឈប់ដឹកនាំក្លឹប Bayern Munich នៅពេលចប់រដូវកាលនេះ។ ថ្មីៗនេះ ក្លឹប PSG ក៏បានស្ម័គ្រខ្លួនចូលរួមប្រកួតប្រជែងក្នុងការដណ្តើមយកគ្រូបង្វឹក រូបនេះជាមួយនឹងក្លឹប Chelsea និង Manchester City ។
យ៉ាងណាមិញ ក្លឹប Chelsea ពេលនេះបានរើសគ្រូបង្វឹកដឹកនាំបណ្តោះអាសន្នសិនរង់ចាំរហូតទាល់តែ ដល់ចប់រដូវកាល ដើម្បីចចារជាមួយនឹងគ្រូបង្វឹក Guardiola ដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹប Manchester City នោះ។ បើទោះបីជាក្លឹប PSG ជាក្លឹបកំពូលនៅបារាំងក្តី ប៉ុន្តែក្តីសង្ឃឹមចង់បានគ្រូបង្វឹក Pep Guardiola ទៅដឹកនាំនៅតែមានជានិច្ច។
ចំនែក Thierry Henry បាននិយាយថា “ប្រសិនបើលោក Pep Guardiola ផ្លាស់ទៅលេងនៅក្រុមជម្រើសជាតិអង់គ្លេស គាត់នឹងទទួលបានជោគជ័យខ្លាំងនៅ Premier League ។ សម្រាប់លោក Guardiola ការទទួលបានលទ្ធផលឈ្នះមិនមែនតែលេងល្អនៅក្នុងទីលានបាល់ទាត់នោះ ទេ ប៉ុន្តែកីឡាករនិងគ្រូបង្វឹកត្រូវគោរពទៅលើគម្រោងដែលបានកំណត់ និងទីតាំងដែលបានកំណត់ក្នុងការទទួលខុសត្រូវរបស់កីឡាករម្នាក់ៗ៕”
ប្រភព៖ mirror , sportkh