ការរមួលសាច់ដុំ ដែលខ្មែរយើងចំណាំថារមួលក្រពើនោះ ក៏អាចកើតឡើងនៅខ្នងបានដែរ និងបង្កការឈឺចាប់ខ្លាំងដូចគ្នាអីចឹង។ បើសិនជាអ្នកធ្លាប់មានបញ្ហារមួលសាច់ដុំនៅខ្នង ចូរប្រាកដថាអ្នកបានស្តាប់រាងកាយរបស់អ្នក និងឈប់ធ្វើសកម្មភាពដែលកំពុងតែធ្វើសិនទៅ ព្រោះវានឹងធ្វើឱ្យអាការៈនេះកាន់តែធ្ងន់ធ្ងរបើសិនជាបន្តធ្វើទៀត ។
មូលហេតុ
ការរមួលសាច់ដុំខ្នងកើតឡើងដោយសារ៖
• លទ្ធផលនៃការព្យាយាមរបស់សាច់ដុំដើម្បីការពារខ្លួនពីការប្រឹងសាច់ដុំ ឬគ្រេចសាច់ដុំ
• ឆ្លើយតបនឹងជំងឺណាមួយ
បើសិនជាអ្នកយល់ថាសាច់ដុំប្រហែលជារហែកដោយសារតែធ្វើចលនាភ្លាមៗ វានឹងកន្ត្រាក់ និងរមួលជាប់ដោយខ្លួនឯងជាមិនខាន។ បើសិនជាសាច់ដុំខ្នងរបស់អ្នកមិនបានស្រួលបួលវិញទេក្នុងរយៈពេល មួយទៅពីរសប្តាហ៍ ឬឈឺបាត់ៗ នៅកន្លែងដដែល អ្នកប្រហែលជាមានបញ្ហាណាមួយនៅឆ្អឹងកងខ្នងហើយ។ បញ្ហានោះអាចជា៖
• មានជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់នៅឆ្អឹងកងខ្នង
• ឈឺចាប់ដោយសារតែមានក្លននៅឆ្អឹងកងខ្នង
ករណីបែបនេះ ការឈឺចាប់នឹងកើតចេញពីទ្រនាប់ឆ្អឹងកងខ្នង ឬសន្លាក់ដែលខូច ហើយសាច់ដុំខាងក្នុងនោះនឹងមានប្រតិកម្មនឹងការឈឺចាប់ នាំឱ្យរមួល។
ការព្យាបាលសាច់ដុំដែលរមួល
គោលបំណងនៃការព្យាបាលការរមួលសាច់ដុំគឺបន្ធូរសាច់ដុំនោះមកវិញទើប បាត់ឈឺ។ ការព្យាបាលដ៏មានប្រសិទ្ធភាពមួយចំនួនមានដូចជា៖
• ថ្នាំបន្ធូរសាច់ដុំ
• ការព្យាបាលដោយម៉ាស្សា
• ការព្យាបាលដោយទឹកក្តៅ និងត្រជាក់
បើសិនជាការរមួលសាច់ដុំរបស់អ្នកកើតឡើងដោយសារការមានរបួស វាអាចនឹងត្រូវការពេលច្រើនដើម្បីឱ្យសាច់ដុំនោះជា និងត្រឡប់មកធម្មតាវិញ។
ម្យ៉ាងវិញទៀត បើសិនជាការរមួលសាច់ដុំអ្នកកើតឡើងដោយសារតែការឆ្លើយតបនឹងបញ្ហា ឆ្អឹងកងខ្នង ការព្យាបាលទាំងនេះនឹងជួយដោះស្រាយបញ្ហាការឈឺចាប់បាន ប៉ុន្តែមិនអាចដោះស្រាយមូលហេតុរបស់វាបានឡើយ៕
ប្រភព៖ health