អតីត គ្រូបង្វឹកក្រុមជំរើសជាតិអ៊ីតាលីលោក Marcello Lippi មានអារម្មណ៍ថាលោក Carlo Ancelotti ជាគ្រូបង្វឹកល្អជាងគេនៅលើលោក គឺល្អជាង Pep Guardiola និង Jose Mourinho ទៀត។
លោក Ancelotti ដែលគ្មានការងារធ្វើចាប់តាំងពីគាត់ចាកចេញពី Real Madrid កាលរដូវក្តៅមកនោះ នឹងជំនួសលោក Guardiola ដើម្បីដឹកនាំនៅរដូវកាល ២០១៥-១៦ ក្រោយលោក Guardiola សំរេចចិត្តមិនបន្តកុងត្រាថ្មីជាមួយក្លឹប។
លោក Lippi មានទំនុកចិត្តលើមិត្តរួមជាតិរបស់គាត់ដែលធ្លាប់ឈ្នះពានជាមួយ ក្លឹប AC Milan, Chelsea, Paris Saint-Germain និង Madrid ក្នុងពេលកន្លងទៅ និងជឿជាក់ថាគាត់ជោគជ័យនៅ Allianz Arena ទោះមានសំពាធធំបន្តិចក៏ដោយ។
លោក Lippi បានប្រាប់ Il Messaggero ថា៖ “លោក Ancelotti ជាគ្រូបង្វឹកល្អបំផុតនៅលើលោក។ គាត់ឈ្នះពាននិងលីកពេលជាកីឡាករនិងឈ្នះពេលជាគ្រូបង្វឹកទៀត ទាំងក្នុងអ៊ីតាលីនិងក្រៅប្រទេស។”
“ភាពជោគជ័យរបស់គាត់ពីមុន នឹងជួយគាត់កសាងទំនាក់ទំនងល្អជាមួយកីឡាករ។ គាត់ដឹងពីរបៀបដែលត្រូវធ្វើការជាមួយកីឡាករល្បីៗនិងជើងឯកពិត។”
បុរសវ័យ៥៦ឆ្នាំនេះធ្លាប់ឈ្នះពាន Champions League ជាមួយ Milan កាល២០០២-០៣ និង ២០០៦-០៧ ស្របពេលដែលជាមួយ Madrid កាល២០១៣-១៤។
ប្រភព៖ goal.com , sportkh