អស់លោកអ្នក ប្រហែលជាធ្លាប់បានដឹងរួចមកហើយអំពីប្រសិទ្ធភាពព្យាបាលរបស់ ខ្ទឹមបារាំង ដូចជាធ្វើឱ្យបាត់ក្អក បាត់គ្រុនផ្តាសាយ ថែរក្សាសីតុណ្ហភាព (ដាក់ខ្ទឹមបារាំងក្នុងស្រោមជើង) និងបំបាត់ការឈឺចាប់ដោយសត្វទិចជាដើម។
ឥឡូវនេះយើងសូមបង្ហាញជូននូវប្រសិទ្ធភាពមួយទៀតរបស់ខ្ទឹមបារាំង នៅក្នុងការបំបាត់ការឈឺចាប់ក្នុងត្រចៀក។ អស់លោកអ្នកជ្រាបហើយថា ការឈឺក្នុងត្រចៀកនេះវាឈឺខ្លាំងណាស់ ហើយមិនដឹងថាធ្វើដូចម្តេចទេព្រោះវានៅខាងក្នុង មើលមិនឃើញ។
បើសិនជាអស់លោកអ្នកមានការឈឺក្នុងត្រចៀកលើកក្រោយ សូមកាត់ខ្ទឹមបារាំង យកតែបណ្តូលរបស់វា មកញាត់ក្នុងរន្ធត្រចៀកទៅ! ខ្ទឹមបារាំងមានប្រសិទ្ធភាពខ្លាំងណាស់ប្រឆាំងនឹងការរលាក ហើយវាក៏ធ្វើឱ្យអាចម៍ត្រចៀកទន់ជ្រាយ ងាយនឹងសម្អាតណាស់ដែរ។ សូមដាក់បណ្តូលខ្ទឹមបារាំងនៅរន្ធត្រចៀកមុនពេលចូលគេង រួចទុកវាដូច្នេះ១យប់ ដល់ព្រឹកឡើងនឹងឃើញថាបាត់ឈឺហើយ៕
ប្រភព៖ health