Barcelona​ ចុះ​កុងត្រាខ្ចី​ជើង​ខ្សែបំរើវ័យក្មេង​​ Robert​ របស់ប្រេ​ស៊ី​ល

31-December-2015 | ដោយ មួយឡា

ក្រុម ​Barcelona​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុះ​កុងត្រា​ជាមួយ​ខ្សែបំរើ​ប្រយុទ្ធ​ Robert​ Goncalves​ របស់​ក្រុម​ Fluminense​ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល​។​​

កីឡាករ​វ័យ​១៩​ឆ្នាំ ​នេះ​នឹង​ផ្ទេរ​លេង​នៅ​ឈុត​ B​ របស់​ Barcelona​ ស្រប​ពេល​ក្លឹ​ប​មាន​ជំរើស​បន្ត​កុងត្រា​នៅ​ពេល​ដែល​កុងត្រា​ចាស់​បាន​បញ្ចប់​។​

Robert​ ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់​ក្នុង​ការ​លេង​៤​ប្រកួត​អោយ​ក្រុម​ Fluminense​ នៅ​ក្រប​ខណ្ឌ​ Brasileirao​ Serie​ A​ និង​បាន​ជាប់​ឈុត​ U-15​ និង​ U-17​ របស់​ប្រេ​ស៊ី​ល​ជា​ទៀងទាត់​ផង​ដែរ​។​

​ខ្សែបំរើ​រូប​នេះ​ផុស​ចេញពី​ឈុត​យុវជន​របស់​ក្រុម​ Fluminense​ និង​បាន​ចូល​លេង​ប្រកួត​ដំបូង​កាល​គាត់​មាន​វ័យ​១៧​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៣​ ប៉ុន្តែ​មិន​បាន​ចូល​លេង​ឡើយ​ក្នុង​ឆ្នាំ​២០១៤​ ក្រោយ​ជូ​ប​គ្រោះថ្នាក់​ចរាចរណ៍​។​​

 b9

​ការ​ផ្ទេរ​របស់​ Robert​ បាន​កើតឡើង​ដោយសារ​ក្លឹ​ប​ទាំង​២​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​។​ កាល​ដើមឆ្នាំ​២០១៥​ ក្រុម​ជើងឯក​អេ​ស្បា​ញ​នេះ​មាន​ជំរើស​អាច​ផ្ទេរ​យក​ Kenedy​ ដែល​ចុង​ក្រោយ​ចូលរួម​ជាមួយ​ Chelsea​ និង​ Gerson​ ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ Roma​ ៕

​ប្រភព​៖​ goal.com​ , sportkh

ចំនួនអ្នកទស្សនា

    19633377

  • ថ្ងៃនេះ921
  • ម្សិលមិញ3791
  • សប្តាហ៍នេះ921
  • ខែនេះ69671
  • ឆ្នាំនេះ405931
  • សរុប19633377