ដោយសារទឹកការ៉ុតស្រស់ គឺជាប្រភពដ៏ល្អនៃជាតិប៉ូតាស្យូម ការផឹកវាជាប្រចាំគឺអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលអាក្រក់ នៅក្នុងរាងកាយ។
ភេសជ្ជៈដែលមានពណ៌ទឹកក្រូចដ៏គួរអោយទាក់ទាញមួយនេះ ក៏មានផ្ទុកផងដែរនូវបរិមាណដ៏ច្រើននៃជាតិសសៃ។ដូចដែលអ្នក ធ្លាប់បានដឹងពីមុនរួចមកហើយថា ជាតិសសៃទាំងនេះគឺល្អ ចំពោះប្រព័ន្ធបេះដូងសសៃឈាម ហើយវាអាចជួយលាងសម្អាតនូវដុំកំណកខ្លាញ់ (កូឡេស្តេរ៉ូល) នៅក្នុងសសៃឈាម និងជួយអោយចរន្តឈាមរត់បានល្អ។
ចូរអ្នកកុំមើលរំលងអត្ថប្រយោជន៍របស់វា ការផឹកទឹកការ៉ុតមួយកែវជារៀងរាល់ព្រឹកនឹងអាចផ្លាស់ប្តូរសុខភាព របស់អ្នកជារៀងរហូត ៕
ប្រភព៖ health