មានអត្ថបទជាច្រើនបានប្រាប់អ្នករួចមកហើយពីវិធីមួយចំនួនក្នុងការ ធ្វើឱ្យរាងអ្នកស្អាត ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីចលនាមួយទៀត នោះអ្នកអាចសាកល្បងបាន ថាមិនត្រូវវាមានប្រសិទ្ធភាពជាងចលនាដទៃ។
ចលនាបង្វិល
ដំបូងអ្នកត្រូវតែអង្គុយឱ្យត្រង់ រួចសណ្តូកជើងទៅមុខ ដោយចុងម្រាមជើងត្រូវតែធ្វើឱ្យងឡើង ដៃទាំងពីរដាក់នៅសងខាងខ្លួន។
ចលនាទី១
អ្នកត្រូវតែលើកជើងខាងស្តាំបញ្ឈរ រួចដាក់វាមកផ្អែកជិតជង្គង់ខាងឆ្វេង(ដូចរូប)។
ចលនាទី២
បន្ទាប់មកអ្នកអាចបត់ជើងឆ្វេងទៅក្រោយ ដោយខ្នងជើងត្រូវតែដាក់ជាប់ដី ហើយដៃឆ្វេងកាន់បាតជើង ខ្លួនត្រូវតែអង្គុយឱ្យត្រង់។
ចលនាទី៣
បន្ទាប់មកទៀតអ្នកត្រូវតែដាក់កែងដៃឆ្វេងលើជង្គង់ខាងស្តាំ របស់អ្នក ហើយដៃស្តាំដាក់ទៅក្រោយ រួចបញ្ចេញខ្យល់ ហើយបង្វិលខ្លួនទៅខាងស្តាំ។
ចលនាទី៤
ចលនានេះអ្នកត្រូវតែផតពោះចូល រួចដៃស្តាំអ្នកត្រូវតែដាក់ដល់ឆ្អឹងត្រគាកខាងឆ្វេង ដើម្បីឱ្យស្មារ និងទ្រូងអ្នកកាន់តែបើក រួចបង្វិលខ្លួនទៅបន្តិចទៀត ចុងក្រោយអ្នកត្រូវតែដកដង្ហើម ដើម្បីរក្សាចលនានេះចំនួន៣០ទៅ៦០នាទី រួចទើបត្រឡប់ទៅចលនាទី១វិញ។
បញ្ជាក់ ៖ នៅពេលដែលអ្នកបង្វិលខ្លួន អ្នកត្រូវតែបង្វិលចាប់ពីក្រោមពោះទៅ ដោយមិនត្រូវបង្វិលចាប់ពីត្រង់ទ្រូងទៅទេ៕
ប្រភព៖ health