Jose​ Mourinho​ ផ្តាំ​ប្រាប់​ប្រធាន​ក្លឹ​ប​ Real​ ថាគ្មាន​ចំណាប់​អារម្មណ៍​​វិល​វិញ​​ជា​​លើក​​ទី​​២​​ទេ​

02-January-2016 | ដោយ មួយឡា

លោក ​Jose​ Mourinho​ បាន​ធ្វើការ​ទាក់ទង​ជាមួយ​ប្រធាន​ក្លឹ​ប​ Real​ Madrid​ លោក​ Florentino​ Perez​ ដើម្បី​ប្រាប់​គាត់​អោយ​ដឹង​ថា​គាត់​គ្មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ត្រលប់ ​ទៅ​ទឹកដី​ Bernabeu​ វិញ​ នេះ​បើ​យោង​តាម​ប្រភព​ពី​អេ​ស្បា​ញ​។​

លោក​ Mourinho​ ត្រូវ​បាន​ទាក់ទង​ត្រលប់​ទៅ​ Los​ Blancos​ ក្រោយ​គាត់​បាត់បង់​ការងារ​នៅ​ Chelsea​ កាលពី​ខែធ្នូ​។​
​ពេល​នេះ​គ្រូបង្វឹក​លោក​ Rafa​ Benitez​ កំពុង​ស្ថិត​ក្រោម​សំពាធ​ជា​ខ្លាំង​ដោយ​ក្រុម​ Real​ តាម​ពីក្រោយ​ក្រុម​ Barcelona​ ២​ពិន្ទុ​តែ​លេង​ប្រកួត​ច្រើន​ជាង​។​

​ព័​ត៌​មានបាន​លេចលឺ​ថា​លោក​ Mourinho​ ត្រូវ​បាន​ទាក់ទង​ត្រលប់​ទៅ​ក្រុម​ខ្ញុំ​ ក៏​ដូច​ជា​ជំនួស​តំណែង​លោក​ Louis​ van​ Gaal​ នៅ​ Manchester​ United​ ។​
a6
​ទោះជា​យ៉ាងណា​ តាម​ប្រភព​ពី​អេ​ស្បា​ញ​ Diario​ Sport​ បុរស​ប៉​ទុ​យ​ហ្គា​ល់​នេះ​បាន​ប្រាប់​លោក​ Perez​ ហើយ​ថា​គាត់​គ្មាន​ចំណាប់អារម្មណ៍​ត្រលប់​ទៅ​ក្លឹ​ប​វិញ​ជា​លើក​ទី​២​ទេ​។​
​គួរ​អោយ​ដឹង​ដែរ​ថា​មូលហេតុ​គ្រួសារ​ជា​កត្តា​សំខាន់​នៃ​ការ​បដិសេធ​របស់​ លោក​ Mourinho​ ដោយ​កូន​របស់​គាត់​កំពុង​រស់នៅ​ទីក្រុង​ឡុ​ង​។​ យុវជន​ Jose​ Jr​ កំពុង​លេង​អោយ​ឈុត​យុវជន​ U-16​ របស់​ក្រុម​ Fulham​ ។​
​   a7
​លោក​ Mourinho​ ក៏​ត្រូវ​បាន​ក្រុម​ Paris​ Saint-Germain​ និង​ Roma​ ទាក់ទង​ផង​ដែរ​ ប៉ុន្តែ​គាត់​ទំនងជា​ចង់​នៅ​ Premier​ League​ ជាង​។​
​គ្រូ​ប៉​ទុ​យ​ហ្គា​ល់​នេះ​ធ្លាប់​ឈ្នះ​ពាន​លី​ក​ម្តង​និង​ Copa​ Del​ Rey​ ម្តង​ក្នុង​ពេល​៣​ឆ្នាំ​នៅ​ Real​ Madrid​ ។​

​ប្រភព​៖​ independent.co.uk​ , sportkh

 

ចំនួនអ្នកទស្សនា

    19633527

  • ថ្ងៃនេះ1071
  • ម្សិលមិញ3791
  • សប្តាហ៍នេះ1071
  • ខែនេះ69821
  • ឆ្នាំនេះ406081
  • សរុប19633527