ការដែលមាន បញ្ហាឈឺក្បាលបែបប្រកាំងគឺជាបទពិសោធន៍មួយដែលពិបាកនឹងទទួលយកបំផុត ។ ហេតុដូច្នេះហើយ នៅពេលយើងនិយាយអំពីការសម្គាល់ទៅលើហេតុផលរបស់វាដំបូងគេនោះ វាពិតជាងាយស្រួលក្នុងការស្វែងរកដំណោះស្រាយកុំឱ្យវាកើតឡើងទៀតបាន ។
ការកង្វះវីតាមីន B បានអះអាងថាមានទំនាក់ទំនងធ្វើឱ្យមានអាការៈឈឺក្បាលប្រកាំងខ្ពស់ជាង ធម្មតា។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាបែបនេះជាទៀងទាត់គួរតែព្យាយាមប្រើ ថ្នាំបំប៉នប្រភេទវីតាមីន Bទៅ។
ការសិក្សាតាមបែបវិទ្យាសាស្ត្របានអះអាងថា ថ្នាំបំប៉នវីតាមីន B6, B12 និង Folic Acid មាននិន្នាការកាត់បន្ថយការឧស្សាហ៍ និងភាពធ្ងន់ធ្ងរនៃការឈឺក្បាលបែបប្រកាំងបាន។
ការសិក្សាតាមបែបវិទ្យាសាស្ត្រថ្មីមួយដែលមានមនុស្សចូលរួមប្រមាណ ៥២នាក់ ដែលមានអាការៈឈឺក្បាលបែបប្រកាំងជាទៀងទាត់នោះ បានឱ្យដឹងថា អ្នកដែលប្រើថ្នាំបំប៉នប្រភេទវីតាមីនខាងលើ គឺអាចបន្ថយការឈឺចាប់បានរហូតដល់ ៥០ភាគរយ។ ម្យ៉ាងវិញទៀត អ្នកដែលប្រើថ្នាំ Placebo គឺគ្មានអ្វីប្រែប្រួលឡើយ។
អត្រាប្រជាជនដែលមានបញ្ហាប្រកាំងនេះមានប្រមាណ ១៥ភាគរយ ហើយក៏ច្រើនកើតលើមនុស្សស្រីច្រើនជាងបុរសដែរ (ពីរដងឯណោះ)។
ការឈឺក្បាលបែបប្រកាំងនេះគឺមិនមានជាប់ទាក់ទងនឹងការឈឺចាប់ក្នុង ក្បាលឡើយ។ មានស្ថានភាពខ្លះក៏អ្នកជំងឺមានរោគសញ្ញាបន្ថែមដែរដូចជា ក្អួត ចង្អោ ប៉ះសម្លេង និងពន្លឺមិនបាន។ អ្នកខ្លះមានអាការៈដូចជា ខ្លាចពន្លឺ ថប់អារម្មណ៍ ឈឺឈៀបៗនៅជើង និងដៃ និងមើលមិនឃើញដោយសារការប្រកាំងនេះដែរ។
អ្នកដែលមានរោគសញ្ញាទាំងនេះគួរតែបញ្ចូលថ្នាំបំប៉នជាតិវីតាមីន ក្នុងរបបអាហាររបស់ខ្លួន។ ការធ្វើបែបនេះក៏នឹងបង្ការកុំឱ្យមានបញ្ហានេះកើតឡើងនៅពេលក្រោយ ទៀត។
ករណីដែលអ្នកចាប់អារម្មណ៍ទៅលើការបង្ការ និងបញ្ឈប់ការឈឺក្បាលបែបប្រកាំង និងឈឺក្បាលខ្លាំង អ្នកគួរតែញ៉ាំអាហារដែលសម្បូរវីតាមីន B។ ខាងក្រោមនេះគឺជាអាហារដែលសម្បូរវីតាមីន B៖
• ផ្លែស្រស់ និងផ្លែឈើគ្រៀម
• ស្ពៃស្ពីណាច
• ប្រូខូលី
• ស៊ុត
• ត្រី
• ទឹកដោះគោ
• សាច់មាន់
• បាយ
• សណ្តែកដី
• ថ្លើមសត្វ
• សាច់គោ៕
ប្រភព៖ health