ផ្លែល្មុត ជារុក្ខជាតិមួយប្រភេទដែលមានការនិយមក្នុងការបរិភោគ។ វាត្រូវបានដាំដុះនៅតំបន់ភាគខាងត្បូងនៃប្រទេសដែលទីនោះមានអំណោយទានពីធម្មជាតិដែលមានដីមានជីជាតិនិងសម្បូរទឹកសម្រាប់ក្នុងការ ស្រោចស្រពតែមិនងាយស្រួលប៉ុន្មានទេក្នុងការមើលថែទាំ។
ផ្លែល្មុតដែលនៅខ្ចីមានរសជាតិចត់ពេលចាស់មានរស់ជាតិចត់លាយ រស់ជាតិផ្អែមតិចៗ តែដល់ពេលទុំវិញវាមានរស់ជាតិផ្អែមឈ្ងុយគួរ ជាទីទទួលទាន។ មិនគ្រាន់តែមានរស់ជាតិផ្អែមនោះទេ តែវាក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។
ខាងក្រោមនេះជាផលប្រយោជន៍ដែលបានមកពីការពិសាផ្លែល្មុត៖
-ផ្លែល្មុតសម្បូរដោយជាតិសរសៃដែលបានជួយពង្រឹងប្រព័ន្ធរំលាយអាហារ
-ជួយព្យាបាលការទល់លាមកយ៉ាងមានប្រសិទ្ធភាព
-រសជាតិចត់នៃផ្លែចាស់បានជួយការពារជំងឺក្រពះនិងពោះវៀន
-ជួយក្នុងការការពារនិងថែទាំប្រព័ន្ធរំលាយអាហារពីការកកើតបាក់តេរីនិងការឆ្លងរោគផ្សេងៗ-សម្បូរដោយវីតាមីនC ដែលបានជួយប្រឆាំងនិងអុកស៊ីតកម្មដែលកើតពីរ៉ាឌីកាល់សេរី
-ជួយក្នុងការពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយឲ្យរឹងមាំប្រឆាំងនិងជំងឺផ្សេងៗ
-ផ្ទុកជាតិដែកដែលជួយឲ្យឆ្អឹងមានភាពរឹងមាំ
-សម្បូរជាតិកាល់ស្យូមដែលជួយក្នុងការកាត់បន្ថយពីការរលាកសន្លាក់-មានលទ្ធភាពក្នុងការការពារពីជំងឺមហារីក
-ជួយបង្កើននូវកោសិកាឈាមក្រហមក្នុងរាងកាយ
-សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយការពារមិនឲ្យចាស់ជាងវ័យ
-វីតាមីនA បានជួយថែទាំព្យាបាលភ្នែកឲ្យមានសុខភាពល្អភ្លឺច្បាស់
ប្រភព៖ rosemag