របបអាហារដែលយើង នឹងបង្ហាញអ្នកនៅពេលនេះគឺងាយស្រួលរក ហើយក៏អាចសម្រកទម្ងន់បានរហូតដល់ ៤,៥គីឡូក្រាមក្នុងរយៈពេល មួយសប្តាហ៍ដែរ។
អាហារពេលព្រឹក
រឿងដំបូងគេដែលអ្នកត្រូវធ្វើក្រោយពីភ្ញាក់ពីគេងនោះគឺ ត្រូវញ៉ាំទឹកត្រជាក់លាយទឹកក្រូចឆ្មាមួយកែវ។ ចូរប្រាកដថា អ្នកបានញ៉ាំវានៅពោះទទេដើម្បីអាចឱ្យរាងកាយច្រោះជាតិពុល និងភ្ញោចដល់ការរំលាយអាហារក្នុងខ្លួន។ ចូរញ៉ាំផ្លែប៉ោម ២ផ្លែ ឬ ក្រូច២ផ្លែនៅរយៈពេលកន្លះម៉ោងក្រោយពីញ៉ាំទឹកលាយក្រូចឆ្មារួច។
អ្នកក៏អាចញ៉ាំអាហារដែលស្រួលបានដូចជា ផ្លែអាល់ម៉ុន ឬគ្រាប់ធញ្ញជាតិ ព្រោះវាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដែលមានប្រយោជន៍ចំពោះស្ត្រី។ វានឹងជួយសម្អាតរាងកាយពីរ៉ាឌីកាល់សេរី និងភ្ញោចដល់ការរំលាយអាហារ។
អាហារថ្ងៃត្រង់
របបអាហារមួយនេះអាចឱ្យអ្នកញ៉ាំសាច់បានដូចជា សាច់មាន់ ឬសាច់គោ។ ចូរចាំថា ត្រូវចម្អិនវាដោយការស្ងោជានិច្ច ព្រោះបើសិនជាអ្នកចៀន ឬអាំងវិញ អ្នកនឹងមិនទទួលបានលទ្ធផលដូចការរំពឹងទុកឡើយ។ ជាមួយគ្នានេះ អ្នកគួរតែញ៉ាំទឹកដោះគោយ៉ាអួពីរពែងដែរ។
អាហារសម្រន់
នៅពេលញ៉ាំអាហារសម្រន់ អាចញ៉ាំប្រភេទសាឡាត់ស្រស់ជាមួយនឹងប្រេងអូលីវ និងលាយអំបិលខ្លះ។
អាហារពេលយប់
ចូរញ៉ាំអាហារពេលយប់មុនពេលម៉ោង ៦ល្ងាច។ ចូររៀបចំស៊ុតស្ងោចំនួន ២គ្រាប់ និងសាឡាត់ ឬត្រសក់សាឡាតដាក់ប្រេងអូលីវ និងអំបិលបន្តិច។ អ្នកមិនត្រូវញ៉ាំអ្វីទាំងអស់ក្រោយពីញ៉ាំអាហារពេលយប់នេះរួច។ ចូរធ្វើតែបៃតងញ៉ាំដោយដាក់កញ្ចប់តែ ៤កញ្ចប់ក្នុងទឹកមួយលីត្រ។ ចូរញ៉ាំតែនេះមុនពេលចូលគេង។
ចូរធ្វើទៅតាមគម្រោងទាំងអស់នេះរយៈពេល ៧ ទៅ១០ថ្ងៃ នោះអ្នកនឹងឃើញលទ្ធផលអាចសម្រកទម្ងន់បានរហូតដល់ ៤,៥គីឡូក្រាមជាមិនខាន៕
ប្រភព៖ health