មានកូនក្មេងមួយចំនួនតែងតែ ក្អកនៅពេលយប់ ហើយមានកូនក្មេងខ្លះក្អកទល់ភ្លឺក៏មានដែរ ធ្វើឱ្យអ្នកម្តាយបារម្ហជាខ្លាំង ដូច្នេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តមួយប្រភេទក្នុង ការបំបាត់ក្អករបស់កូន។ តើមានវិធីធ្វើដូចម្តេចទៅ?
ទឹកឃ្មុំឆៃថាវ
របៀបធ្វើ ៖ ដំបូងអ្នកអាចយកឆៃថាវចិតសំបកចេញ រួចចិតវាជាសរសៃៗ និងជាដុំៗ បន្ទាប់មកដាក់វាក្នុងចានមួយ ហើយចាក់ទឹកឃ្មុំចូល រួចយកចង្កិះកូរវាឱ្យសព្វ ទើបយកគម្របមកគ្រប ដោយទុកចំនួន៦ម៉ោង រហូតដល់ឆៃថាវនោះចេញទឹក រួចអ្នកអាចយកវាទៅលាយជាមួយទឹកក្តៅអ៊ុនៗឱ្យកូនផឹក ដោយផឹកចំនួនពី៣ទៅ៤ដងក្នុងមួយថ្ងៃ។
បញ្ជាក់៖ ពេលដែលអ្នកឱ្យកូនផឹកទឹកឃ្មុំឆៃថាវនេះ អ្នកមិនត្រូវឱ្យកូនផឹកថ្នាំផ្សេងឡើយ ជាពិសេសថ្នាំចិន ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូនបាន៕
ប្រភព៖ health