តារាឆ្នើម Diego Costa និង Oscar របស់ក្រុម Chelsea ត្រូវបានបំបែកចេញពីគ្នាដោយមិត្តរួមក្រុម ខណៈដែលការប៉ះទង្គិចនៅលើទីលានហ្វឹកហាត់បាននាំឲ្យមានជម្លោះ ប្រវាយប្រតប់គ្នាមួយ។ នេះបើយោងទៅតាមប្រភពព័ត៌មាននានាកាលពីថ្ងៃព្រហស្បតិ៍។
ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Costa ត្រូវបានគេរាយការណ៍បានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បាទៅកាន់ការ ឈូសជើងដណ្តើមបាល់ដ៏គ្រោះថ្នាក់របស់ខ្សែបម្រើអន្តរជាតិ ប្រេស៊ីល Oscar ដែលត្រូវបានគេប្រាប់ថា បានខឹងសម្បាយ៉ាងខ្លាំងជាមួយនឹងការប្រជែងដណ្តើមបាល់យ៉ាងខ្លាំង ក្លាយពីសំណាក់ Costa។
សារព័ត៌មាន Daily Telegraph បានអះអាងថា «កីឡាករទាំងពីរបានឈ្លោះគ្នា និងត្រូវបានទាញចេញដោយមិត្តរួមក្រុមរប់សខ្លួន នៅមុនពេលការប្រើប្រាស់ពាក្យអាក្រក់ៗអាចនឹងនាំឲ្យមានការវាយ តប់គ្នា»។ ទិដ្ឋភាពដ៏អាក្រក់មួយនេះគឺជាព័ត៌មានថ្មីចុងក្រោយបំផុតសម្រាប់ ក្រុមម្ចាស់ការពារតំណែងជើងឯកក្របខ័ណ្ឌ Premier League គឺ Chelsea ក្នុងរដូវកាលដ៏ជ្រួលច្របល់មួយ ដែលក្នុងពេលនោះលោកគ្រូបង្វឹក Jose Mourinho ត្រូវបានបណ្តេញចេញកាលពីខែមុន ក្រោយពីបែកបាក់ទំនាក់ទំនងរបស់លោកជាមួយនឹងសមាជិកក្រុមជាច្រើន នៃក្រុមនេះ។
ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Guus Hiddink អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ Chelsea ត្រូវបានគេជឿជាក់ថា មិនមានការខ្វល់ខ្វាយពីហេតុការណ៍នេះឡើយ ខណៈដែលលោកត្រៀមសម្រាប់ការប្រកួតពាន FA Cup ជុំទី៣ជាមួយនឹងក្រុមស្ថិតក្នុងក្របខ័ណ្ឌទី៣ Scunthorpe United នៅកីឡដ្ឋាន Stamford Bridge នាថ្ងៃអាទិត្យនេះ។ Oscar ក៏បានព្យាយាមបន្ធូរបន្ថយភាចម្រូងចម្រាស់នេះក្នុងបណ្តាញសង្គម Twitter របស់គេផងដែរ។
រូបគេបានឲ្យដឹងថា៖ «សម្រាប់អ្នកដែលកំពុងតែនិយាយពីខ្ញុំ និង Diego Costa ថា មានបញ្ហាជាមួយនឹងគ្នាក្នុងការពេលហ្វឹកហាត់នៅថ្ងៃនេះ រូបគេកំពុងតែនិយាយកុហក់ហើយ។ គេជាមិត្តម្នាក់ក្នុងចំណោមមិត្តភក្តិដ៏ជិតស្និទ្ធរបស់ខ្ញុំ និងមិនដែលឈ្លោះគ្នាឡើយ»៕
ប្រភព៖ Bangkok Post , cambosport