រមៀត ជាគ្រឿងទេសពណ៌លឿងដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យ អាចព្យាបាលបញ្ហាអញ្ចាញធ្មេញ និងជួយឲ្យធ្មេញសស្អាតក្នុងរយៈពេលដ៏ខ្លី។ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាដោយសារតែ ការជក់បារី, ផឹកកាហ្វេ និងតែខ្មៅ។
អ្នកគ្រាន់តែចំណាយពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បញ្ហាធ្មេញស្រអាប់ និងបញ្ហាឈាមហូរតាមអញ្ចាញធ្មេញច្បាស់ជាមានសុខភាពឡើងវិញ។
អ្វីដែលអ្នកត្រូវការ៖
– ប្រើម្សៅរមៀត ប្រហែលជា ១/៤ ក្នុងមួយស្លាបព្រាកាហ្វេ
– ជ្រលក់ច្រាសដុសធ្មេញរបស់អ្នកចូល ហើយសម្អាតតាមធម្មតា
– បន្ទាប់ពី ៣ ទៅ ៥នាទី សូមធ្វើការលាងសម្អាតចេញ
គ្រាន់តែសម្អាតលើកដំបូងអ្នកនឹងមើលឃើញលទ្ធផលដោយខ្លួនឯង ប៉ុន្តែអ្នកត្រូវព្យាយាមអនុវត្តឲ្យទៀងទាត់រយៈពេលមួយសប្តាហ៍នឹងឃើញភាព ខុសប្លែកមិនគួរឲ្យជឿ។
អ្នកអាចបន្ថែមក្នុង pasta ក៏បាន៖ គ្រាន់តែបន្ថែមម្សៅរមៀត ១/៤ ក្នុងមួយស្លាបព្រាកាហ្វេ និងន្តក់ប្រេងអូលីវពីរបីកំណក់មុននឹងបរិភោគ។
គុណប្រយោជន៍នៃម្សៅរមៀតចំពោះមាត់ធ្មេញ៖ រមៀតជាថ្នាំសម្លាប់មេរោគដែលល្អបំផុត និងជាថ្នាំ អង់ទីប៊ីយូទិច (antibiotic) បែបធម្មជាតិ។ វាអាចព្យាបាលរបួស និងកម្ចាត់បញ្ហាផ្សេងៗរួមទាំង ការរលាកក្នុងមាត់, ឈាមហូរតាមអញ្ចាញធ្មេញជាដើម៕
ប្រភព៖ khmer-press