Zidane ប្រាប់ Man Utd & PSG អោយរំងាប់ចិត្តពីរឿងចង់បាន Ronaldo

09-January-2016 | ដោយ មួយឡា

លោក Zinedine Zidane បានប្រាប់ក្រុម Manchester United និង Paris Saint-Germain ថាពួកគេគ្មានឪកាសទិញយក Cristiano Ronaldo ពី Real Madrid ទេ។

ទាំង United and PSG សុទ្ធតែចង់ Ronaldo ជា​ខ្លាំង​ពេល​សើប​ដឹង​ថា​គាត់​មិន​សូវ​សប្បាយ​ចិត្​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Rafa​ Benitez ។

ប៉ុន្តែ Zidane បានចូលមកជំនួសលោក Rafa Benitez ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រោយ​គ្រូ​អេស្បាញ​នេះ​បាន​ដេញ​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ​ Zidane​ បាន​បញ្ជាក់​ថា​កី​ឡា​ករ​ប៉ទុយ​ហ្គាល់​នេះ​នឹង​នៅ​តែ​ជា​ដួង​ព្រលឹង​របស់​ក្រុម​គាត់​។


2E1

Zidane បានប្រាប់អ្នកកាសែតថា៖ “Cristiano Ronaldo គឺគ្មានការផ្ទេរទៅណាឡើយ។”
“គាត់ជាដួងព្រលឹងនៃក្រុមនេះ ខណៈដែលគាត់នៅទីនេះ គាត់នឹងមិនទៅណាទេ។”
“Cristiano នឹងលេងនៅស្លាប ដែលជាកន្លែងគាត់ស្រលាញ់បំផុត។ ខ្ញុំនឹងមិនប្រាប់គាត់ច្រើនទេ ខ្ញុំចង់គាត់រីករាយ៕”

ប្រភព៖ goal.com , sportkh

ចំនួនអ្នកទស្សនា

    19594637

  • ថ្ងៃនេះ2331
  • ម្សិលមិញ3741
  • សប្តាហ៍នេះ10861
  • ខែនេះ30931
  • ឆ្នាំនេះ367191
  • សរុប19594637