ពេលលើកទូរសព្ទ តើអ្នកស្តាប់ដោយត្រចៀកឆ្វេង ឬត្រចៀកស្តាំ? ក្រុមគ្រូពេទ្យ “Apollo Medical Team” បានណែនាំថា យើងគួរតែស្តាប់ទូរស័ព្ទ នៅត្រចៀកខាងឆ្វេង ពីព្រោះការនិយាយឆ្លើយឆ្លង តាមត្រចៀកខាងស្តាំ អាចប៉ះពាក់ដល់ខួរក្បាលបាន។
គ្រូពេទ្យក៏បានព្រមានផងដែរថា ទោះបីជាមិនមានការសិក្សាច្បាស់ ប៉ុន្តែ ការនិយាយទូរស័ព្ទច្រើនពេក ពិតណាស់ វានឹងប៉ះពាល់ដល់សុខភាពរបស់អ្នក ដោយសារតែជាតិវិទ្យុសកម្ម និងកម្តៅរបស់ទូរសព្ទ។
ទោះបីជាយ៉ាងណា មិនមានភស្តុតាងជាក់លាក់ណា ដែលបង្ហាញថា ការប្រើប្រាស់ត្រចៀកខាងឆ្វេង អាចកាត់បន្ថយគ្រោះថ្នាក់នោះទេ ប៉ុន្តែ យើងគួរតែធ្វើតាមការណែនាំនេះ។
ការសិក្សាដោយអ្នកវិទ្យាសាស្ត្រជនជាតិហ្វាំងឡង់ បានបង្ហាញថា ការប៉ះពាល់ទៅនឹង ជាតិវិទ្យុសកម្ម ដែលមាននៅក្នុងទូរសព្ទ អាចបំផ្លាញដល់របាំងការពារខួរក្បាល ហើយនឹងធ្វើឲ្យខួរក្បាលជួបបញ្ហានានា ដោយមិនដឹងមូលហេតុ។
វាមិនច្បាស់! មិនមានភស្តុតាង! ប៉ុន្តែ វាក៏ជាសារ ដើម្បីដាស់តឿនមនុស្សយើង ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ទូរសព្ទ។
តាមយោបល់របស់គ្រូពេទ្យ ប្រចាំគេហទំព័រ health.com.kh បានឲ្យដឹងថា ៖ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន អ្នកគួរតែមានភាពឆ្លាតវៃ ក្នុងការប្រើប្រាស់ទូរសព្ទ ដូចជា ៖
- ប្រើទូរសព្ទ តែពេលចាំបាច់
- កុំទុកទូរសព្ទ នៅជិតខ្លួនពេក ជាពិសេស ពេលគេង
- ដាក់ទូរសព្ទឲ្យនៅឆ្ងាយពីត្រចៀកបន្តិច ពេលនិយាយឆ្លើយឆ្លងគ្នា
- កុំប្រើទូរសព្ទ ពេលពេលឡើងកម្តៅ។
តើអ្នកដឹងទេថា ពេលអ្នកហៅទូរសព្ទចេញ ទូរសព្ទនឹងប្រើរលកសញ្ញា (កម្លាំងសេវា) ខ្ពស់បំផុត (២ វ៉ាត់ ឬ ៣៣ dbi) ដូច្នេះ អ្នកមិនត្រូវយកវាដាក់ជាប់ត្រចៀកទេ បើគេមិនទាន់ឆ្លើយតប៕
ប្រភព៖ health