ភេសជ្ជៈផ្សំចូលគ្នាដ៏អស្ចារ្យមួយនេះ មានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការការពារអ្នក ពីការបង្ករោគមួយចំនួនដែលបង្កឡើងដោយវីរុស និងបាក់តេរី។
យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ដឹងហើយអំពីអត្ថប្រយោជន៍របស់ ប្រេងអូលីវ។ ប៉ុន្តែនៅពេលយើងប្រើវាផ្សំនឹងទឹកក្រូចឆ្មាទៀតនោះ វារឹតតែមានថាមពលកាន់តែអស្ចារ្យក្នុងការសម្លាប់បាក់តេរី វីរុស និងប្រឆាំងការរលាក។ លើសពីនេះទៅទៀត វានឹងស្តារមុខងាររាងកាយឡើងវិញ និងបង្កើនថាមពល។ ភេសជ្ជៈមួយនេះនឹងទៅលាងសម្អាតជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយបានយ៉ាងល្អ។
អ្នកក៏នឹងសម្គាល់ឃើញថាស្នាមខ្មៅៗនៅជុំវិញភ្នែកបាត់ទៅវិញកាន់តែលឿនដែរ។
យ៉ាងណាមិញ អ្នកគួរតែញ៉ាំភេសជ្ជៈមួយនេះជាប់រហូតជាប្រចាំរយៈពេលយ៉ាងហោចណាស់ មួយខែ។ ចូរផ្សំប្រេងអូលីវមួយស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មាស្រស់មួយ កែវ និងញ៉ាំវាចូលគ្នារៀងរាល់ព្រឹកនៅពេលពោះទទេ។ បន្ទាប់មក អ្នកអាចញ៉ាំអាហារពេលព្រឹកធម្មតាបានហើយ។
ភេសជ្ជៈមួយនេះនឹងទៅពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ និងជួយអ្នកសម្រកទម្ងន់បានទៀត។ វាគឺជារបៀបព្យាបាលអាការៈទល់លាមក និងបញ្ហាចលនាក្រពះពោះវៀនដើរមិនស្រួល តាមបែបធម្មជាតិ៕
ប្រភព៖ health