ការស៊ុតបាល់ពិន័យ ១១ ម៉ែតដ៏ចម្រូងចម្រាសនានាទីចុងក្រោយនៃការប្រកួត FA Cup ជុំទី ៣ ជាមួយនឹងគូរប្រជែងជិតកំពូលតារាង Leicester ធ្វើឡើងដោយកីឡាករខ្សែប្រយុទ្ធ Harry Kane បានជួយឲ្យ Tottenham តាមស្មើមកវិញក្នុងលទ្ធផល ២-២។ Kane ស៊ុតបាល់ទៅប៉ះដៃកីឡាកររបស់ក្រុមភ្ញៀវ Nathan Dyer ដែលបានធ្វើឲ្យអាជ្ញាធរកណ្តាលសម្រេចផ្តល់ពិន័យ Penalty នៅនានាទីទី ៨៩ បង្ករកំហឹងរបស់ដល់អ្នកគាំទ្ររបស់ Leicester។
កីឡាករ Christian Eriksen រកគ្រាប់បាល់បាននៅនាទី ៨ ឲ្យ Spurs នាំមុខមុន មុនពេលដែលកីឡាករ Marcin Wasilewaski តែតបាល់តាមស្មើ និងក្រោយមកកីឡាករជប៉ុនប្តូរចូលជំនួស Shinji Okazaki របស់ក្រុមភ្ញៀវ Leicester បន្ថែមមួយគ្រាប់ទៀត៕
ប្រភព៖ Cabosport