កម្មវិធី ប្រគល់ពានរង្វាន់ដ៏ធំសម្រាប់វិស័យភាពយន្តហូលីវូដ បន្ទាប់ពីពានរង្វាន់ Oscars គឺកម្មវិធី Golden Globes បានប្រព្រឹត្តិឡើង ជាលើកទី៧៣ កាលពីថ្ងៃអាទិត្យម្សិលមិញ នៅសណ្ឋាគារ Beverly Hilton ទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលមានតារាចម្រៀង សម្ដែងជួរមុខជាច្រើនបានចូលរួម។
សម្រាប់កម្មវិធីប្រគល់ពានមួយនេះក៏មិនខុសកម្មវិធីផ្សេងៗដែរ វាបានក្លាយជាទីកន្លែងឲ្យតារាស្រីជាច្រើនបាននាំគ្នាបង្ហាញ ម៉ូដសំលៀកបំពាក់ស្អាតៗប្លែកៗលើកម្រាលព្រំក្រហម ដើម្បីទាញចំណាប់អារម្មណ៍ពីក្រសែភ្នែកអ្នកនៅទៅនោះ។ គួរឲ្យចាប់អារម្មណ៍ជាងគេតារាចម្រៀង Jennifer Lopez បានដឹកដៃមិត្តប្រុសក្មេង Casper Smart ចូលក្នុងកម្មវិធីក្នុងឈុតរ៉ូបពណ៌លឿងឆែកចេញសាច់ភ្លៅនិងពាក់ ពេជ្រស្រោចខ្លួនដល់ទៅ ២០០ការាត់ រួមមាន ខ្សែក ខ្សែដៃ ក្រវិល និងចិញ្ចៀន៕
Jennifer Lopez
Lady Gaga
Jennifer Lawrence
Kate Hudson
Gina Rodriguez
Zendaya
Zendaya
Katy Perry
Natalie Dormer
Jaimie Alexander
Rooney Mara
Joanne Froggatt
Melissa Benoist
Jane Wu
ប្រភព៖ hollywoodlife, dailymail , sabay