ការប្រើទឹកអង្ករមក លុបមុខគឺអាចរក្សាសម្រស់អ្នកបាន ជាពិសេសចំពោះអ្នកដែលអង្គុយនៅមុខកុំព្យូទ័រច្រើន និងចូលចិត្តចូលគេងយប់ជ្រៅ វានឹងជួយឱ្យមុខអ្នកស្អាត និងមានសំណើម ប៉ុន្តែមុននឹងអ្នកប្រើ អ្នកត្រូវតែដឹងពីវិធីជាមុនសិន ទើបវាអាចជួយអ្នកបាន។ តើមានវិធីប្រើបែបណាដែលត្រឹមត្រូវនោះ?
- នៅពេលដែលអ្នកលាងអង្ករ អ្នកត្រូវតែចាក់ចោលទឹកទី១ ហើយយកទឹកទី២មកលាងវិញ ដោយយកតែផ្នែកលើនោះទេ។
- ក្រោយពេលដែលអ្នកដាក់ទឹកអង្ករលើមុខរួច អ្នកអាចយកដៃអ្នកវ៉ៃមុខថ្នមៗ ព្រោះពេលដែលអ្នកវ៉ៃរួច ទើបម៉ាស្សាមុខ វាអាចជួយស្បែកអ្នកឱ្យស្រូបចូលលឿន ដែលអាចធ្វើឱ្យស្បែកអ្នកកាន់តែទន់។
- អ្នកអាចប្រើបាតដៃអ្នកម៉ាស្សាពីក្រោមចង្ការឡើងទៅលើដល់ថ្ងាសដោយមានរាងជារង្វង់។
- ជាងនេះទៅទៀតអ្នកត្រូវតែម៉ាស្សានៅកន្លែងជុំវិញច្រមុះអ្នកច្រើនលើក ដោយម៉ាស្សាទៅមកជាច្រើនដង។
- ក្រោយពេលដែលម៉ាស្សានៅមុខអ្នកទាំងអស់រួច ដូចជា ៖ ជុំវិញមាត់ ភ្នែក ច្រមុះ និងថ្ងាសរួច អ្នកអាចយកទឹកលាងចេញបាន នោះវានឹងអាចធ្វើឱ្យអ្នកមានមុខស្អាតជាមិនខានឡើយ៕
ប្រភព៖ health