Lionel Messi និង Cristiano Ronaldo សុទ្ធតែមានសិទ្ធិបោះឆ្នោតក្នុងពាន Ballon d’Or ដូចគ្នា ដោយសារសុទ្ធតែជាប្រធានក្រុមនៃក្រុមជម្រើសជាតិ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺទាំង Messi និង Ronaldo សុទ្ធតែមិនបានបោះឆ្នោតឲ្យគ្នា ក្នុងជម្រើសទាំង៣របស់ពួកគេ។
Messi ដែលជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានបោះឆ្នោតឲ្យមិត្តរួមក្រុម Barcelona ទាំង៣នាក់ គឺ Luis Suarez ទី១, Neymar ទី២ និងAndres Iniesta ទី៣ ស្របពេលដែល Cristiano Ronaldo ក្នុងនាមជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានបោះឲ្យមិត្តរួម ក្រុមទាំង៣ដែរ គឺ Karim Benzema ទី១, James Rodriguez ទី២ និងGareth Baleទី៣។
យ៉ាងណាក៏ដោយទាំង Suarez និង Benzema ដែលជាជម្រើសទី១របស់អ្នកទាំង២ មិនមានឈ្មោះដល់វគ្គ៣នាក់ចុងក្រោយនោះទេ។
សម្រាប់ការបោះឆ្នោតរបស់កីឡាករល្បីៗដែលជាប្រធានក្រុមជម្រើស ជាតិផ្សេងទៀត Robert Lewandowski (ប៉ូឡូញ) និង Bastian Schweinsteiger (អាល្លឺម៉ង់) បានបោះឲ្យ Manuel Neuer ដូចគ្នា។ ប្រធានក្រុមជម្រើសជាតិវេល Ashley Williams បានបោះឲ្យ Gareth Bale។ Wayne Rooney បានបោះឲ្យ Messi។ Petr Cech ប្រធានក្រុមជម្រើសជាតិឆេកបានបោះឲ្យ Messi ខណៈ Zlatan Ibrahimovic (ស៊ុយអែត) និង Hugo Lloris (បារាំង) ទាំង២នាក់ បានបោះឲ្យ Messi លេខ១ Ronaldo លេខ២ និង Neymar លេខ៣ ដូចគ្នាបេះបិទទៅនឹងលទ្ធផលផ្លូវការ៕
ប្រភព៖ goal , sabay