ការដែលមានមុនក្បាលខ្មៅនៅលើស្បែកពិតជារឿងមួយគួរឱ្យសាំចិត្តណាស់។ ការសម្លឹងមើលខ្លួនឯងនៅមុខកញ្ចករាល់ព្រឹកពិតជាអាចធ្វើឱ្យមនុស្ស យើងពិបាកចិត្តដល់ឆ្កួតបានបើសិនជាករណីបែបនេះកើតឡើងជារៀងរហូតនោះ ។
មុនក្បាលខ្មៅអាចជាការស្ទះនៅរន្ធញើស ហើយវាកើតឡើងដោយសារតែមានជាតិខ្លាញ់នៅក្នុងរន្ធញើសច្រើនពេក។ អាការៈបែបនេះដំបូងឡើងគឺជាមុនធម្មតាទេ តែវានឹងបន្តទៅជាការបង្ករោគ និងរលាកបន្ថែមទៀត។
មនុស្សយើងភាគច្រើនតែងទិញផលិតផលគីមីសម្រាប់ស្បែកថ្លៃៗដើម្បី ដោះស្រាយបញ្ហានេះ ប៉ុន្តែវាគ្រាន់តែមានប្រយោជន៍បណ្តោះអាសន្នប៉ុណ្ណោះ ហើយក៏មិនអាចមានប្រសិទ្ធភាពដូចរូបមន្តធម្មជាតិរបស់ខ្ញុំនេះដែរ។
គ្រឿងផ្សំ
• ទឹកក្រូចឆ្មា កន្លះស្លាបព្រាបាយ
• អំបិល ១ ស្លាបព្រាបាយ
• ទឹកក្តៅ ១ពែង
ការណែនាំ
ប្រសិទ្ធភាព
អំបិលគឺជាភ្នាក់ងារសម្លាប់បាក់តេរីដែលអាចជួយសម្អាតភាពស្ទះក្នុង រន្ធញើសបាន។ ទឹកក្រូចឆ្មាមានសារធាតុ Citrus ដែលអាចជួយសម្លាប់មេរោគ ដូច្នេះវានឹងលាងសម្អាតស្បែកកាន់តែល្អ។ ទឹកក្តៅឧណ្ះៗ ជួយបើករន្ធញើសឱ្យបានធំ។ រាល់គ្រឿងផ្សំនីមួយៗពេលប្រើចូលគ្នាគឺមានប្រសិទ្ធភាពជាងផលិតផល មានជាតិគីមីដែលមានតម្លៃថ្លៃទៅទៀត ប៉ុន្តែវាគ្មានផលប៉ះពាល់អ្វីដល់ស្បែកឡើយ៕
ប្រភព៖ health