ខ្សែ បម្រើ Jonjo Shelvey របស់ក្លិប Swansea បានបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Newcastle ក្រោយពីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំកន្លះ។
ខ្សែ បម្រើអន្តរជាតិអង់គ្លេសវ័យ២៣ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាមួយសម្រាប់តម្លៃខ្លួនបិទជិតមួយ ដែលត្រូវបានគេយល់ឃើញថា មានចំនួនប្រមាណជា១២លានផោន (ស្មើនឹង១៧,៣លានដុល្លារអាមេរិក ក្រោយពីបានធ្វើដំណើរទៅកាន់តំបន់ Tyneside ដើម្បីត្រួតពិនិត្យសុខភាព និងពិភាក្សាកាលពីថ្ងៃអង្គារ។
Shelvey គឺជាកីឡាករចំណូលថ្មីទី២របស់ក្លិប Newcastle ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង ក្រោយពីការទៅដល់របស់ខ្សែបម្រើ Henri Saivet ពីក្លិប Bordeaux របស់បារាំង ក្នុងកិច្ចសន្យារយៈពេលវែងដូចគ្នា និងស្ថិតក្នុងតម្លៃខ្លួនបិទជិតដែលត្រូវបានគេជឿជាក់ថា មានចំនួន៥លានផោន។
Shelvey បានឲ្យដឹងថា៖ «ខ្ញុំពិតជារំភើបណាស់ក្នុងការស្ថិតនៅទីនេះ។ ខ្ញុំពិតជារីករាយដែលវាបានបំពេញជាផ្លូវការ។ ខ្ញុំបានបើកបរពេញមួយយប់មកកាន់ទីនេះ ហេតុនេះ វាបានក្លាយជារយៈពេល២៤ម៉ោងដ៏មានថាមពល ប៉ុន្តែ វាពិតជាមានតម្លៃណាស់ក្នុងការមកទីនេះ និងលេងឲ្យក្លិបដ៏អស្ចារ្យមួយនេះ»។ ខ្សែបម្រើរូបនេះបានស្ថិតក្នុងកែវភ្នែករបស់ Newcastle ជាច្រើនឆ្នាំមកហើយ ប៉ុន្តែ ការផ្ទេររបស់គេកើនឡើង ក្រោយពីរូបគេផ្ទាល់សញ្ញានៃការលើកទឹកចិត្តមួយនៅកីឡដ្ឋាន Liberty ក្នុងសប្តាហ៍ថ្មីៗនេះ៕
ប្រភព៖ The Guardian , Cambosport