ផ្លែឈើ ដែលអាចធ្វើឱ្យអ្នក ក្មេងនៅទីនេះសំដៅដល់ ផ្លែផាសិន វាជាផ្លែឈើមួយប្រភេទដែល មនុស្សមួយចំនួនចូលចិត្តពិសារ ប៉ុន្តែចំពោះមនុស្សដែល មិនចូលចិត្ត គួរតែបរិភោគវា ព្រោះវាមានអត្ថប្រយោជន៍ច្រើនណាស់។ តើមានអ្វីខ្លះទៅ?
សម្អាតក្រពះ
នៅក្រោយពេលដែលអ្នកបរិភោគផ្លែនេះរួច វានឹងជួយសម្អាតសារធាតុពុលដែលមានក្នុងក្រពះ និងពោះវៀនអ្នកឱ្យអស់ ហើយថែមទាំងជួយការពារមិនឱ្យជាតិពុលអាចចូលទៅបានទៀតទេ ព្រោះវាមានសារធាតុការពារ ដូចនេះក្រោយពេលដែលជាតិពុលចេញមកអស់ វានឹងធ្វើឱ្យអ្នកមានសម្រស់ស្អាតជាមិនខានឡើយ មុខអ្នកនឹងមិនស្រអាប់ទៀតទេ។
ស្បែកស្អាត
នៅពេលដែលអ្នកពិសារវាយូរទៅ វានឹងជួយកែទម្រង់នៃស្បែកអ្នកឱ្យវាប្រែជាសស្អាត ហើយម៉ត់ ដោយមិនមានលក្ខណៈគ្រើមឡើយ។
រាងស្អាត
នៅក្នុងផ្លែផាសិននេះ វាមានសារធាតុដែលអាចស្រូបយកកាឡូរីដែលមានក្នុងរាងកាយអ្នក ដោយមិនឱ្យបន្សល់ទុកនូវអាស៊ីតខ្លាញ់ឡើយ ហើយវាថែមទាំងអាចជួយអ្នកឱ្យមានអារម្មណ៍ឆាប់ឆ្អែត នោះអ្នកនឹងមិនបរិភោគអាហារផ្សេងៗច្រើននោះទេ ដូចនេះអ្នកនឹងមិនងាយធាត់ ហើយមានរាងដែលស្អាតទៀតផង។
ស្វាងស្រា
ជាងនេះទៅទៀតចំពោះអ្នកដែលចូលចិត្តផឹកស្រា វាអាចជួយអ្នកស្វាងបានយ៉ាងលឿនក្រោយពេលដែលអ្នកបរិភោគវារួច៕
ប្រភព៖ rosemag