សក់ដុះក្រាស និងមានទំងន់ ដោយសារខ្ទិះដូង និង​ប្រេងអូលីវ

15-January-2016 | ដោយ មួយឡា

សក់មានសុខភាពល្អ ជាបំណងប្រាថ្នារបស់ស្ត្រីគ្រប់រូប។ តើអ្នកគួរធ្វើបែបណាទើបសក់របស់អ្នកមានសុខភាពល្អ និង ដុះក្រាស? រូបមន្តធម្មជាតិខាងក្រោមនេះ អាចជាវិធីដ៏ល្អសំរាប់អ្នក៖

គ្រឿងផ្សំ៖
- ខ្ទិះដូង មួយកូនចាន
- ប្រេងអូលីវ ៣ ស្លាបព្រាកាហ្វេ
- ទឹកក្តៅឧណ្ហៗ

វិធីធ្វើ៖
- លាយប្រេងអូលីវ ជាមួយនឹងខ្ទិះដូង។ បន្ទាប់មកបន្ថែមទឹកក្តៅឧណ្ហៗបន្តិចចូល។
- លាបល្បាយដែលបានលាយរួចទៅសក់របស់អ្នកអោយសព្វ តាំងពីគល់ដល់ចុងសក់។
- ធ្វើការម៉ាស្សាថ្នមៗទៅលើស្បែកក្បាល។
- ប្រើថង់សំរាប់ស្រោបសក់គ្រប ដើម្បីអោយម៉ាសជ្រាបចូលបានល្អ។
- រង់ចាំ ១០ ទៅ ១៥ នាទី សឹមកក់សក់របស់អ្នកចេញ តាមធម្មតា។
- អនុវត្តន៍វាម្តង រឺពីរដងក្នុងមួយសប្តាហ៍៕

ប្រភព៖ rosemag

 

ចំនួនអ្នកទស្សនា

    20474787

  • ថ្ងៃនេះ5981
  • ម្សិលមិញ4461
  • សប្តាហ៍នេះ10451
  • ខែនេះ32331
  • ឆ្នាំនេះ32331
  • សរុប20474787