ខ្សែប្រយុទ្ធ Wayne Rooney មានផែនការធ្វើឲ្យលោក Jurgen Klopp ជួបការខកចិត្តដ៏ធំមួយផ្សេងទៀតតាមរយៈការកម្ទេចរសជាតិជាលើកទីមួយរបស់អ្នកចាត់ការទូទៅរូបនេះនៃការប្រជែងដ៏ស្វិតស្វាញរបស់ក្លិបលោកជាមួយនឹងក្រុម Manchester United នៅថ្ងៃអាទិត្យនេះ។
លោក Klopp បានបង្ហាញពីការផ្ទុះកំហឹងដ៏ងាយស្រួលអំឡុងពេលជម្លោះជាបន្តបន្ទាប់នៅលើខ្សែបន្ទាត់ក្បែរទីលានប្រកួតជាមួយនឹងអ្នកចាត់ការទូទៅជាគូប្រជែង បើគិតចាប់តាំងពីចូលកាន់់តំណែងកាលពីដើមរដូវកាលនេះ ហើយឥរិយាបថឆាប់ខឹងរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងត្រូវគេត្រួតពិនិត្យមើលយ៉ាងប្រកៀកក្នុងការប្រកួតមួយក្នុងចំណោមការប្រកួដ៏គួរឲ្យចាប់អារម្មណ៍បំផុតក្នុងកម្មវិធីរបស់ក្របខ័ណ្ឌ Premier League។
ចាប់ពីការវាយប្រហារដោយឧស្ម័ន CS ពីសំណាក់អ្នកគាំទ្ររបស់ក្រុម Liverpool ទៅលើកីឡាករ និងក្រុមបុគ្គលិកនៃក្រុម Manchester United នៅកីឡដ្ឋាន Anfield កាលពីឆ្នាំ១៩៨៦ រហូតដល់ខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Liverpool ដែលបានប្រើប្រាស់ពាក្យសម្តីរើសអើងជាតិសាសន៍លើខ្សែការពារ Patrice Evra របស់ក្រុម Man United ក្នុងឆ្នាំ២០១១ ការជួបគ្នាតិចតួចណាស់រវាងក្រុមគូប្រជែងដ៏ស្វិតស្វាញទាំងពីរបានបញ្ចប់ដោយគ្មានចំណុចអ្វីដ៏គួរឲ្យកត់សម្គាល់នោះ។
ក្លិបដែលទទួលជោគជ័យច្រើនជាងគេបំផុតនៅអង់គ្លេសមួយនេះ ដែលបានរួមគ្នាឈ្នះពានក្របខ័ណ្ឌលីកសរុបរហូតដល់៣៨លើកនោះ ពិតជារីករាយចំពោះការប្រជែងដណ្តើមយកពាន។ ប៉ុន្តែ នៅរដូវកាលនេះ ពួកគេបានជួបភាពត្រដាបត្រដួសក្នុងការប្រជែងដណ្តើមពាន ដោយ Man United មាន៩ពិន្ទុដេញតាមពីក្រោយក្រុមកំពុងនាំមុខ Arsenal ខណៈដែល Liverpool ដេញតាមពីក្រោយនោះ៣ពិន្ទុទៀត ហើយការស្រេកឃ្លាននូវជ័យជម្នះរវាងក្រុមទាំងពីរគួរតែធ្វើឲ្យមានភាពស្វិតស្វាញកាន់តែខ្លាំងមួយនៅកីឡដ្ឋាន Anfield នាថ្ងៃអាទិត្យនេះ។ ការប្រកួតនៅថ្ងៃអាទិត្យនេះ នឹងចាប់ផ្តើមនៅម៉ោង៩:០៥យប់៕
ការជួបគ្នាបីលើកចុងក្រោយរវាងក្រុមទាំងពីរ
12.09.15 Manchester United 3-1 Liverpool
22.03.15 Liverpool 1-2 Manchester United
14.12.14 Manchester United 3-0 Liverpool
ប្រភព៖ Bangkok Post , cambosport