ក្រុមគ្រូពេទ្យអេស្ប៉ាញ រកឃើញវិធីសាស្រ្ត​ព្យា​បាល​អេដស៍​ឲ្យ​ជា​សះ​ស្បើយ​

15-January-2016 | ដោយ មួយឡា

ក្រុមគ្រូពេទ្យ នៅរដ្ឋធានី ប្រទេសអេស្ប៉ាញ បានជឿជាក់ថា ពួកគេបានស្វែងរកឃើញវិធី ដែលអាចព្យាបាលជំងឺ ឱកាសនិយម អេដស៍ ព្យាបាលឲ្យជាសះស្បើយ ខណៈដែលជំងឺនេះ កំពុងរស់នៅជាមួយ នឹងមនុស្សជាង ៣៤លាននាក់ នៅលើពិភពលោក ។ នេះបើយោងតាមអង្គការ សុខភាពពិភពលោក WHO ។

ក្រុមគ្រូពេទ្យ បានធ្វើការអះអាងថា វិធីសាស្ត្រ ដែលពួកគេប្រើ នោះគឺផ្ទេរឈាម តាមរយៈទងផ្ចិត ចេញពីបុគ្គល ដែលកើតរោគអេដស៍ចេញ និងបញ្ចូលឈាមថ្មី ។

ក្រុមអ្នកជំនាញបាន បង្ហាញភស្តុតាង ដោយគេធ្លាប់បានព្យាបាលបុរសអាយុ ៣៧ឆ្នាំម្នាក់មកពី រដ្ឋធានី Barcelona ប្រទេសអេស្ប៉ាញ ដែលរស់នៅជាមួយ នឹងអេដស៍ តាំងពីឆ្នាំ២០០៩ ដោយព្យាបាលឲ្យជា ប្រើវិធីសាស្ត្រប្តូរឈាម ។ ប៉ុន្តែជាអកុសល ៣ឆ្នាំក្រោយ បុរសម្នាក់នេះ បានស្លាប់ ដោយសារតែរោគមហារីកទៅវិញ ។

បើទោះបីជា អ្នកជំងឺស្លាប់ដោយសារ តែរោគមហារីក តែវាមិនបានបង្អាក មហិច្ចតា ក្រុមគ្រូពេទ្យឡើយ បន្ទាប់ពីមានការគាំទ្រ ពីអង្គការសុខភាពជាតិ ក្នុងប្រទេសអេស្ប៉ាញ ៕

ប្រភព ៖ lookingtoday.com

 

ចំនួនអ្នកទស្សនា

    19564427

  • ថ្ងៃនេះ721
  • ម្សិលមិញ3121
  • សប្តាហ៍នេះ7601
  • ខែនេះ721
  • ឆ្នាំនេះ336981
  • សរុប19564427