១. ទឹកដូង
ទឹកដូង មានរសជាតិឆ្ងាញ់ ហើយអ្នកនឹងបាត់ស្រេកទឹក ពេលអ្នកផឹកវារួច
២. ទឹកដូង គឺជាទឹកផ្លែឈើ ដែលមាននៅក្នុងផ្លែដូងខ្ចី
ទឹកដូង ដែលផ្អែម ឆ្ងាញ់ និងពេញសាច់ល្អ គឺស្ថិតនៅក្នុងផ្លែដូងខ្ចី ដែលមានអាយុចន្លោះពី ៥ ទៅ ៧ ខែ ហើយវាអាចមានចំណុះពី ២០០ ទៅ ១០០០ មីលីលីត្រ អាស្រ័យទៅលើទំហំ និងពូជរបស់ផ្លែដូង។
៣. ទឹកដូង អាចសម្រកទម្ងន់
ប្រសិនបើអ្នកមានបំណងសម្រកទម្ងន់ ចូរសាកល្បងបញ្ចូលទឹកដូង ទៅក្នុងរបបអាហាររបស់អ្នកទៅ។ វាអាចកាត់បន្ថយជាតិខ្លាញ់ និងកាឡូរី ប៉ុន្តែ បង្កើនថាមពលរាងកាយ។
៤. ទឹកដូង ល្អបំផុត សម្រាប់សុខភាពស្បែក
តើអ្នកចង់បានស្បែក ដែលទន់ រលោង និងគួរឲ្យចង់ថើបដែរឬទេ? ទឹកដូង អាចជួយអ្នកបាន។ ចូរលាបទឹកដូងលើស្បែករបស់អ្នក ជារៀងរាល់ថ្ងៃ នោះបញ្ហាមុន ស្បែកជាំ និងបញ្ហាស្បែកផ្សេងៗទៀត នឹងរលាយបាត់ជាមិនខានឡើយ។ ទឹកដូង ដើរតួនាទីជាអ្នកសម្អាត ផ្តល់សំណើម និងការពារស្បែកពីបញ្ហាផ្សេងៗ។
៥. ទឹកដូង ជួយបន្សាបជាតិស្រវឹង
ប្រសិនបើអ្នកមានកម្មវិធីជប់លាង ហើយដាក់ជ្រុលនោះ ច្បាស់ណាស់ ព្រឹកឡើង អ្នកនឹងវិលមុខ ឈឺក្បាល ឬងើបមិនរួចជាមិនខានឡើយ។ ដូច្នេះ ចូរញ៉ាំទឹកដូង ឲ្យបានច្រើនបន្តិចទៅ ពីព្រោះ វាអាចជួយបន្សាបជាតិស្រវឹង និងបង្កើនថាមពលរាងកាយ។ ទឹកដូង ១០០ មីលីលីត្រ មានផ្ទុកជាតិប៉ូតាស្យូម ២៥០ មីលីក្រាម និងសូដ្យូម ១០៥ មីលីក្រាម៕
ប្រភព៖ health