ការទុកដាក់របស់ក្នុងទូរទឹកកកដែលរឹងមិនអាចបង្កើនការការពារគុណភាព របស់វាបានទេ។ អ្នកជំនាញខាងអាហារូបត្ថម្ភ និងរបបអាហារបញ្ជាក់ថា យកល្អគួរតែញ៉ាំអាហារស្រស់ៗជំនួសការញ៉ាំអាហារដែលក្លាសេវិញទៅ។ ដូច្នេះមិនត្រូវចាប់ផ្តើមបោះចោលនូវផលិតផលដែលស្រស់ៗទាំងអស់ដូចជា ផ្លែឈើ សាច់ក្នុងប្រអប់ថ្មីឡើយ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកមិនគួរក្លាសេវាក្នុងទូរ ទឹកកករហូតដល់រឹងឡើយ។
បន្លែពណ៌បៃតង
អ្នកអាចក្លាសេផ្លែឈើស្រស់ៗដូចជា ផ្លែសារី ឬស្ត្របឺរីបាន ដូច្នេះអ្នកក៏អាចប្រើវាសម្រាប់ការញ៉ាំនៅលើក្រោយដែរ ប៉ុន្តែមិនត្រូវធ្វើលើបន្លែពណ៌បៃតងឡើយ។ បន្លែទាំងនេះងាយនឹងទន់ និងលែងមានរសជាតិទៀតក្រោយពីក្លាសេឱ្យរឹង បើសិនជាក្លាសេវាឱ្យរឹង។
ស៊ុត
បើសិនជា អ្នកមិនញ៉ាំស៊ុតច្រើនទេ ហើយទិញវាច្រើនក្នុងពេលតែមួយ អ្នកអាចទុកវាក្នុងទូរទឹកកកធម្មតាបាន ប៉ុន្តែមិនត្រូវដាក់នៅកន្លែងរឹងឡើយ។ អ្វីដែលជាហេតុផលសាមញ្ញនោះគឺថា ជាតិទឹកក្នុងស៊ុតនឹងរីកនៅពេលដែលវារឹង ដូច្នេះស៊ុតនោះងាយនឹងបែក និងធ្វើឱ្យមានក្លិនមិនល្អ និងកខ្វក់ក្នុងកន្លែងក្លាសេទៀត។
កាហ្វេ
មិនត្រូវក្លាសេកាហ្វេ ឬគ្រាប់កាហ្វេរហូតដល់កក់រឹងឡើង ជាពិសេសបើសិនជាវាស្ថិតក្នុងកញ្ចប់ដែលបើកមុខរួចហើយ។ កាហ្វេ ឬគ្រាប់កាហ្វេងាយនឹងបឺតស្រូបក្លិនគ្រប់ប្រភេទពីក្នុងម៉ាស៊ីន ក្លាសេណាស់ ដូច្នេះវាងាយនឹងបាត់បង់រសជាតិទៀត៕
ប្រភព៖ Health